បណ្ដុះបណ្ដាល​គ្រូ​បង្គោល​អំពី​នីតិវិធី​នៃ​ការបើក​ផ្តល់​សាច់ប្រាក់​សម្រាប់​ពលរដ្ឋ​ងាយ​រងគ្រោះ​ដោយ​កូវីដ​១៩​
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

បណ្ដុះបណ្ដាល​គ្រូ​បង្គោល​អំពី​នីតិវិធី​នៃ​ការបើក​ផ្តល់​សាច់ប្រាក់​សម្រាប់​ពលរដ្ឋ​ងាយ​រងគ្រោះ​ដោយ​កូវីដ​១៩​

បានផុស

នៅ

ដើម្បី​ពន្លឿន​នូវ​កិច្ចការ​ចំពោះមុខ​ពាក់​ព័ន្ធនឹង​នីតិវិធី​បើក​ផ្តល់​សាច់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ដែល​កំពុង​ទទួលផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នោះ ​ក្រសួង​សង្គមកិច្ច​និង​ក្រសួងផែនការ​បាន​សហ​ការ​គ្នាបណ្តុះបណ្តាល​គ្រូ​បង្គោល​បន្ថែមទៀត​ សម្រាប់​រាជធានី​និង​ខេត្ត​ព្រះ​សីហនុ​នៃ​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​លើកឡើង​របស់លោក​ សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា ក្នុងពេល​បើក​វគ្គបណ្តុះបណ្តាល​គ្រូ​បង្គោល​មន្ទីរ​ផែនការ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធ​ជន និង​យុវនីតិសម្បទា និង​មន្ត្រី​ខណ្ឌ ក្រុង នៅក្នុង​រាជធានី​ភ្នំពេញ កណ្តាល និង​ខេត្ត​ព្រះសីហនុ ស្តីពី​នីតិវិធី​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​គោលដៅ និង​នីតិវិធី​នៃ​ការបើក​ផ្តល់​សាច់ប្រាក់​នា​ថ្ងៃ​ម្សិល​មិញ​តាមរយៈ ZOOM ។​

លោក ​សំហេង បុរស ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​ទទួលបន្ទុក​ការងារ​កំណត់ និង​ធ្វើ​អត្តសញ្ញាណ​កម្ម​ក្រុម​ប្រជាពលរដ្ឋ​គោលដៅ​បាន​ថ្លែងថា វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​នាពេលនេះ ​មាន​សារៈ​សំខាន់​ណាស់​បន្ត​ដល់​មន្ត្រី សង្កាត់ និង​អ្នកស្ម័គ្រចិត្ត​សម្ភាសន៍ ក្នុងការ​កំណត់​អត្តសញ្ញាណ​កម្ម ក្នុង​ការ​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ ក្រោយពេល​បិទ​ខ្ទប់​សម្រាប់​គ្រួសារ​មានការ​លំបាក​ផ្នែក​ជីវភាព​ស​ម្រាប់​គ្រួសារ​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មានការ​លំបាក​ផ្នែក​ជីវភាព និង​សម្រាប់​គ្រួសារ​ដែលមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍២០កុម្ភៈ ២០២១​។​

លោក​រដ្ឋលេខាធិការ​បា​ន​ជំរុញ​ឲ្យ​ក្រុម​ការងារ​ចំពោះ​កិច្ច​ទទួលបន្ទុក​ការងារ​កំណត់ និង​ធ្វើ​អត្ត​សញ្ញាណ​កម្ម​ក្រុម​ប្រជាពលរដ្ឋ​គោលដៅ ដោយមាន​ការសម្របសម្រួល​ដោយ​នាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ នៃ​អគ្គនាយកដ្ឋាន​ផែនការ​ក្រសួងផែនការ និង​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​អគ្គនាយក​ដ្ឋា​ន​សុខុមាលភាព​ សង្គម​នៃ​ក្រ​សួង​សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ព​ន្លឿ​ន​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ជុំវិញ​ការបើក​ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ​នេះ​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ នាទី មុន

ប្រវត្តិសង្ខេប និង​បណ្ដាំចុងក្រោយមុនព្រឹទ្ធាចារ្យអាយ៉ៃ សាឡាត់ ចែកឋាន

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

វីដេអូច្បាស់ៗ អវកាសយានិកចិនទាំង ៣ រូបទៅដល់ស្ថានីយអវកាស និងចូលក្នុងបន្ទប់ស្នូល

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកោះកុងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ‑១៩ ចាប់ពីថ្ងៃទី២០មិថុនាតទៅ

ព័ត៌មានជាតិ១ ម៉ោង មុន

ទូតបារាំងប្រចាំកម្ពុជា៖ ផ្តល់តំលៃ​ខ្ពស់​ ចំពោះកម្ពុជា,មិនដូចអ្វីដែលអ្នកដទៃមើលមកកម្ពុជា​ពី​ចំងាយ១២០០ គីឡូម៉ែត្រនោះទេ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ សម្រេច​ផ្អាក​ទីតាំង​អាជីវកម្ម​៧​កន្លែង ក្រោយ​ជាប់​ពាក់ព័ន្ធ​ករណី​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services