មិន​ថា​ភ្លៀងខ្យល់​យ៉ាងណា​ក៏កម្លាំង​អាវុធហត្ថ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​តែ​ទន់ភ្លន់​ ចំពោះ​វិធាន​ការបិទ​ខ្ទប់​តំបន់​ក្រហម​និង​លឿងទុំ​​
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

មិន​ថា​ភ្លៀងខ្យល់​យ៉ាងណា​ក៏កម្លាំង​អាវុធហត្ថ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​តែ​ទន់ភ្លន់​ ចំពោះ​វិធាន​ការបិទ​ខ្ទប់​តំបន់​ក្រហម​និង​លឿងទុំ​​

បានផុស

នៅ

មិនថា​យប់​ថ្ងៃ​ភ្លៀងខ្យល់​ឡើយ​ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សហការ​ជា​មួយសមត្ថ​កិច្ច​ពាក់ព័ន្ធ​បន្ត​ចូលរួម​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ តែ​ទន់ភ្លន់​បំផុត​តាម​សេចក្តីសម្រេចរបស់​រាជរដ្ឋាភិបាល ស្តីពី​ការបិទ​ខ្ទប់ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល តាមរយៈ​ការចូលរួម​ត្រួតពិនិត្យ តាម​គោលដៅ​បិទ​ខ្ទប់ ការការពារ ត្រួតពិនិត្យ និង​ត្រៀម​អន្តរាគមន៍ នៅតាម​ទីតាំងដាក់​ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​សម្រាក​ព្យាបាល​អ្នកជំងឺ​ឆ្លង​កូ​វីដ​-១៩ (COVID-19) និងល្បាត​ត្រួតពិនិត្យ​ការ​ធ្វើដំណើរ​លើ​ដងផ្លូវក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សំដៅ​ពង្រឹង​ការអនុវត្ត​បញ្ចប់​ព្រឹត្តិការណ៍​២០កុម្ភៈ​ឲ្យ​បាន​ជោគជ័យ​ដោយ​ប្រកាន់​ភ្ជាប់​ជានិច្ច​៣​កុំ​៣​ការពារ​ជាគោលការណ៍​សំខាន់បំផុត​តែម្ដង​។​

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​បញ្ចាក់​មុននេះ​ថា ការងារ​ចំពោះមុខ​រាល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅលើ​ដងផ្លូវ​ត្រូវមាន​លិខិតអនុញ្ញាត​តាម​ការកំណត់​ដែល​មានចែង​ក្នុង​អនុក្រឹត្យ​របស់​រាជ​រដ្ឋា​ភិបាល ក្នុងករណី​មានការ​បំពាន​នោះ​ កម្លាំងអាវុធហត្ថ​រាជធានី​ភ្នំពេញ នឹងធ្វើ​ការឃាត់ខ្លួន​អនុវត្ត​ទៅតាម​វិធានការ​ច្បាប់​មិន​លើកលែង​ដាច់ខាត​។ ជាមួយនេះដែរ​ កម្លាំង​អាវុធហត្ថ​បន្ត​ផ្សព្វផ្សាយ​វិធានការរបស់​រាជរ​ដ្ឋា​ភិ​បាល​ឲ្យ​មហាជន​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់​គ្នា តាមរយៈ​វិធានការ ៣​ការពារ ៣​កុំ​ជាប្រចាំ​ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍​២០​កុម្ភៈ​ឲ្យ​បានជា​ស្ថាពរ​។​

ព្រមជាមួយ​បេសកកម្ម​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ រាជធានី​ភ្នំពេញ​នោះ​ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏មាន​មនោសញ្ចេតនាបន្តធ្វើ​ការផ្តល់​ម៉ាស និង​ថវិកា​ខ្លះ​ជូន​ដល់លោកតា​ធាក់​ស៊ីក្លូ អ្នករត់​កង់​បី អ្នកដំណើរ​ខ្វះខាត​ជាដើម ​ខណៈ​កម្លាំង​អាវុធហត្ថ​ចុះ​ល្បាត តាម​ដងផ្លូវ​ជាប្រចាំ​នោះ​ និង​ការបន្ត​បាញ់ថ្នាំ​សម្លាប់​មេរោគ​រាល់ថ្ងៃ​គ្រប់​គោលដៅ​ឈរជើង​តែម្ដង​៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ទិវា​ពិភពលោក លាង សំអាត​ដៃ និង​ជំងឺ​កូ​វីត​១៩ ជា​និម្មិត​រូប​ដ៏​សំខាន់​ជា​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ធំ​អំឡុង​កូ​វីត​១៩

ព័ត៌មានជាតិ២៧ នាទី មុន

មន្ត្រី ក​.​ប​.​ប​. ខេត្ត សហការ​ជាមួយ​កម្លាំង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ដកហូត​ផលិតផល​ខូចគុណភាព សរុប​ចំនួន ១២៧.៦៥​គីឡូក្រាម

នយោបាយ១ ម៉ោង មុន

លោក ហេង ហាក់​លីម ដែល​មាន​ឈ្មោះ​នៅក្នុង​ដីកា​កោះហៅ ប្រកាស​ចូល​បំភ្លឺ​ដោយ​មិន​គេចវេស​ឡើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជាង​១០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុងស្រុក​លំផាត់​ ត្រូវ​បាន​ជម្លៀស​មក​ទីទួល​មាន​សុវត្ថិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តរតនគិរី ចុះទៅផ្សារបានលុង ស្វែងយល់ពីសំណូមពរ និងតម្រូវការរបស់អាជីវករ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services