អភិបាលខេត្តព្រះសីហនុ៖ វិធានការបិទខ្ទប់ធ្វើឱ្យអត្រាឆ្លងកូវីដធ្លាក់ចុះក្រោម ១ភាគរយ
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

អភិបាលខេត្តព្រះសីហនុ៖ វិធានការបិទខ្ទប់ធ្វើឱ្យអត្រាឆ្លងកូវីដធ្លាក់ចុះក្រោម ១ភាគរយ

បានផុស

នៅ

អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា វិធានការបិទខ្ទប់នៅក្រុងព្រះសីហនុក្នុងរយៈពេល២១ថ្ងៃកន្លងមកនេះទទួលបានលទ្ធផលជោគជ័យ ដោយធ្វើឱ្យអត្រាឆ្លងជំងឺកូវីដ‑១៩ ធ្លាក់ចុះជាបន្តបន្ទាប់ពី២០ភាគរយរហូតដល់ក្រោម១ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរកងកម្លាំងកងពលតូចថ្មើរជើងលេខ៣១ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការបិទខ្ទប់តំបន់ក្រហមនៅក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១៤ ខែឧសភា នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា មកទល់ពេលនេះជំងឺកូវីដ-១៩ រដ្ឋបាលខេត្តមិនទាន់គ្រប់គ្រងបានទាំងស្រុងនោះទេ ក៏ប៉ុន្តែលទ្ធផលដែលបានពីការបិទខ្ទប់តំបន់ក្រហមដែលមានការឆ្លងរាលដាលច្រើន ដោយរដ្ឋបាលខេត្តបានប្រមូលផ្ដុំការបិទខ្ទប់ និងប្រមូលប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមទៅយកសំណាក ហើយបេសកកម្មនេះបានធ្វើចប់សព្វគ្រប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១កន្លងមក។

លោកអភិបាលខេត្តបានបន្តទៀតថា៖ “ការចាប់ផ្ដើមថ្ងៃដំបូងនៃការយកសំណាក អត្រាការឆ្លងមានកម្រិតខ្ពស់ មានរហូតជាង ២០ភាគរយ។ ក្រោយពេលបិទខ្ទប់ អត្ថប្រយោជន៍ដែលយើងទទួលបានធ្វើឱ្យអត្រានៃការឆ្លងមានការថយចុះជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១៣ ខែឧសភា អត្រាឆ្លងធ្លាក់ចុះនៅសល់ក្រោម ១ភាគរយ។ នេះជាជោគជ័យដែលយើងបានបិទខ្ទប់ ប្រសិនបើយើងមិនបានធ្វើការបិទខ្ទប់ទេការឆ្លង ២០ភាគរយនៃជំងឺកូវីដ-១៩ វានឹងអាចឆ្លងរាលដាលកើនឡើងរាប់សិបនាក់”។

លោកអភិបាលខេត្តបានបន្ថែមថា៖ “យើងក៏បានប្រមូលអ្នកឆ្លងជំងឺកូវីដនៅខេត្តព្រះសីហនុ មានរហូតចំនួន ២,៥៧១ នាក់យកទៅព្យាបាល និងមានអ្នកជាសះស្បើយមានចំនួន ១,៥៥៣នាក់ នេះជាលទ្ធផលនៃការបិទខ្ទប់របស់យើង”។

លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តនៅតែបន្តការគ្រប់គ្រងតាមទីសំណាក់ ឬផ្ទះដែលមានអ្នកវិជ្ជមានកូវីដ-១៩បន្តទៀត ដោយសំដៅលើក្រុមគ្រួសារណាដែលមានវិជ្ជមានកូវីដ-១៩ ក្នុងនោះក៏បានធ្វើការផ្សព្វផ្សាយ អប់រំ ការណែនាំ ការពិន័យអន្តរការណ៍ឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានសុខាភិបាល និងការណែនាំ៣ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យការយកសំណាកជុំទី២ មានការថយចុះ។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្តបានឱ្យដឹងទៀតថា គណៈបញ្ជាការឯកភាពខេត្តបានប្រជុំពិភាក្សាកែសម្រួលកាត់បន្ថយតំបន់ក្រហម ព្រោះក្រុមការងារធ្វើការយកសំណាករួចហើយ ម្យ៉ាងទៀតរដ្ឋបាលខេត្តបន្តបិទខ្ទប់ផ្ទះណាដែលមានការចម្លងថ្មីតែប៉ុណ្ណោះ ដោយសារពួកគាត់មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ បានល្អ។

លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានស្នើសុំទៅសម្តេចតេជោ រំសាយកងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៣១ បណ្តោះអាសន្ន សូមប្រជាពលរដ្ឋត្រឡប់ទៅអង្គភាពដើម ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅអង្គភាព ប្រសិនមានករណីចាំបាច់ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងស្នើសុំជាថ្មីម្តងទៀត។

លោកអភិបាលខេត្តក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះមេបញ្ជាការ បញ្ជាការរង និងអគុណក្រុមគ្រួសារនៃកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមនៅទីនេះ ចំនួនជាង ២០០នាក់ ទទួលបានសុខភាពល្អ ជោគជ័យក្នុងក្រុមគ្រួសារ និងឈ្នះជំងឺកូវីដ-១៩ ទាំងអស់គ្នា។

គួរបញ្ជាក់ថាដោយមានការណែនាំពីសម្ដេចតេជោក្នុងដំណើរការបិទខ្ទប់ (តំបន់ក្រហម) ក្រុងព្រះសីហនុ ដែលមានឆ្លងរាលដាលធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ នាពេលកន្លងមក ដែលកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការមិនមានចំនួនមិនគ្រប់គ្រាន់សម្រាប់បំពេញបេសកកម្មបិទខ្ទប់ក្នុងក្រុងព្រះសីហនុ សម្ដេចតេជោបានឱ្យកម្លាំងខាងក្រៅគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តចំនួនពីរអង្គភាពមានដូចជា កងកម្លាំងយោធភូមិភាគ៣ កងពលតូចថ្មើរជើងលេខ៣១ និងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ”រាម” បានចូលរួមក្នុងកិច្ចប្រតិបត្តិការរយៈពេល ២១ថ្ងៃកន្លងមកនេះ៕អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩៤ នាទី មុន

រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣៩នាក់នៅក្នុងស្រុកចំនួន៧នៃខេត្តកំពង់ចាម

ព័ត៌មានខ្លីៗ២៧ នាទី មុន

លោក ឃួង ស្រេង៖ បើមិនចូលរួម ភូមិសាស្ត្រភ្នំពេញនឹងប្រែជាតំបន់លឿង លឿងទុំ និង ក្រហម​ជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

សម្លាប់​ប្រពន្ធ​ដាក់​ក្នុង​វ៉ាលីស៍​យក​ទៅ​ផ្លុង​ចោល​នៅ​ខេត្ត​ត្បូងឃ្មុំ នគរបាល​តាម​ចាប់​ខ្លួន​ដល់​ខេត្ត​បាត់​ដំបង

ព័ត៌មានជាតិ៥៦ នាទី មុន

ភូមិសាស្ត្រមួយចំនួននៅភ្នំពេញ អាចនឹងប្រែក្លាយជាតំបន់លឿង តំបន់លឿងទុំ និង តំបន់ក្រហម​ជាថ្មីទៀត​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

WHO ប្រកាសបញ្ចប់ជំងឺដ៏កាចសាហាវមួយនេះនៅប្រទេសហ្វីលីពីន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services