Connect with us

កូវីដ-១៩

ក្រុងកំពង់ឆ្នាំងរកឃើញមន្ត្រីម្នាក់វិជ្ជមានកូវីដ‑១៩ ឆ្លងពីអ្នកសារព័ត៌មាន និងមានអ្នកពាក់ព័ន្ធជាច្រើន

បានផុស

នៅ

រដ្ឋបាលក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងបានប្រកាសរកឃើញមន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តម្នាក់ ឈ្មោះ លន់ ទ្រី ឆ្លងជំងឺកូវីដ‑១៩ ពីលោក យឹម សុខារិន ជាអ្នកសារព័ត៌មានដែលបានចម្លងបន្តដល់ប្រពន្ធកូន និងមន្ត្រីនគរបាលម្នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំង ចុះថ្ងៃទី១៤ ខែឧសភានេះបានឱ្យដឹងថា លោក យឹមសុខារិន អាយុ៦៤ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាអ្នកសារព័ត៌មានបានទៅអាហារដ្ឋានបុរីបឹងកំប្លោក ហើយឈ្មោះ លន់ ទ្រី ជាមន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយាដីខេត្តបានចេញចូលនៅអាហារដ្ឋាននេះផងដែរ។

បន្ទាប់មកឈ្មោះ លន់ ទ្រី ដែលមានផ្ទះនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងបានចូលរួមអនុវត្តសាលក្រមរបស់អយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ លុះដល់ថ្ងៃទី១៣ ខែឧសភា ឈ្មោះ លន់ ទ្រី បានធ្វើតេស្តវិជ្ជមានកូវីដ‑១៩។

បើតាមរដ្ឋបាលក្រុងកំពង់ឆ្នាំងក្នុងរយៈពេលអនុវត្តការងារនេះក៏មានអ្នកពាក់ព័ន្ធជាច្រើនដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយឈ្មោះ លន់ ទ្រី នេះ។

រដ្ឋបាលក្រុងអំពាវនាវដល់បងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលទាំងអស់មេត្តាប្រញាប់រួសរាន់មកជួបក្រុមគ្រូពេទ្យដើម្បីយកសំណាកត្រូវធ្វើតេស្តជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង ឈ្មោះ យឹម សុខារិន ជាអ្នកសារព័ត៌មាននេះបានចម្លងបន្តទៅឈ្មោះ សាន ផល្លា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរជាងកាត់ដេរសំលៀកបំពាក់ ត្រូវជាប្រពន្ធ ឈ្មោះ វ៉ុន នីតា ភេទស្រី អាយុ១២ឆ្នាំ ត្រូវជាកូន និងឈ្មោះ វ៉ន់ សុខកុសល ភេទប្រុស អាយុ១១ឆ្នាំ ត្រូវជាកូនកូន។

ជាងនេះទៀតឈ្មោះ មុយ អ៊ឹម ភេទប្រុស អាយុ៥១ឆ្នាំ ជាមន្ត្រីនគរបាលអធិការដ្ឋានក្រុងកំពង់ឆ្នាំងដែលបានឆ្លងពីលោក យ៉ឹម សុខារិន ហើយឈ្មោះ មុយ អ៊ឹម បានបន្តចម្លងទៅឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ៦៦ឆ្នាំ នៅសង្កាត់កំពង់ឆ្នាំងបន្តទៀត។

គួរបញ្ជាក់ថាឈ្មោះ យឹម សុខារិន នេះបានប៉ះពាល់ជាមួយជាងសំណង់មកពីរាជធានីភ្នំពេញមកធ្វើបង្គន់ឱ្យគាត់ ហើយនៅថ្ងៃទី១១ ខែឧសភា គាត់បានទៅមន្ទីរពេទ្យពិនិត្យព្យាបាល និងមានប្រវត្តិប៉ះពាល់ជាមួយមនុស្សជាច្រើននៅអាហារដ្ឋានបុរីបឹងកំប្លោង និងមិត្តភក្កិជាអ្នកសារព័ត៌មានមួយចំនួនផងដែរ៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៩ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៣ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៥ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម