Connect with us

កូវីដ-១៩

វីរុសបំប្លែងខ្លួនឥណ្ឌាកំពុងវាយលុកអង់គ្លេស ចាប់ផ្តើមឆក់យកជីវិតមនុស្សជាបណ្តើរៗហើយ

បានផុស

នៅ

ឥឡូវនេះ មានមនុស្សចំនួនបួននាក់ហើយ ដែលបានស្លាប់នៅចក្រភពអង់គ្លេសដោយសារវីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា។ នេះជាករណីស្លាប់ក្នុងប្រទេសដែលត្រូវបានគេដឹងដំបូងបង្អស់ ដោយសារវីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលបានបង្ហាញថា ការស្លាប់មនុស្សចំនួន៤នាក់ដោយសារវីរុសបំប្លែងខ្លួន B.1.617.2 បានកើតឡើងនៅចន្លោះថ្ងៃទី៥ ដល់ទី១២ ខែឧសភា។

វីរុសបំប្លែងខ្លួនឥណ្ឌា ទើបតែត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេសប៉ុណ្ណោះ ប៉ុន្តែចំនួនករណី មានការកើនឡើងយ៉ាងខ្លាំង ដោយគិតត្រឹមថ្ងៃទី១២ខែឧសភា មានជាង១,៣០០ករណីហើយ។

វីរុសនេះ ត្រូវបានគេគិតថា កំពុងរីករាលដាលនៅតាមតំបន់មួយចំនួននៃចក្រភពអង់គ្លេស រួមទាំងទីក្រុង Bolton និង Blackburn ផងដែរ បើទោះបីជាចំនួនករណីជំងឺកូវីដទម្រង់ដើម នៅតែមានកម្រិតទាបក៏ដោយ។

កាលពីថ្ងៃអង្គារ អង្គការសុខភាពពិភពលោក (WHO) បានចាត់ទុក វីរុសបំប្លែងខ្លួនកូវីដ-១៩ ឥណ្ឌា ថាជា “មេរោគដែលត្រូវព្រួយបារម្ភ”។

អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់ WHO លោកស្រី Maria Van Kerkhove បាននិយាយថា “មានព័ត៌មានជាក់លាក់ដែលបង្ហាញពីភាពឆ្លងកាន់តែសាហាវនៃវីរុសបំប្លែងខ្លួននេះ”។

វីរុសបំប្លែងខ្លួនបីទៀត ដែលត្រូវបានកំណត់ដោយ WHO ថាជាមេរោគត្រូវព្រួយបារម្ភគឺមាន វីរុសបំប្លែងខ្លួនដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូងនិងប្រេស៊ីល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Sky News

ចុចអាន៖ ចម្លែក ណាស់ ឥណ្ឌា លេច ចេញ ជំងឺ ផ្សិត ខ្មៅ ៥០ ករណី លើ អ្នក ជំងឺ កូវីដ – ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ វិនាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ៦ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៩ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៩ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម