Connect with us

កូវីដ-១៩

ម៉ែផល្លា ជួយមើលថែរៀមច្បង ណយ សំណាងកំពុងសង្គ្រោះបន្ទាន់ដោយសារកូវីដ១៩

បានផុស

នៅ

មហា​ជន​និង​​អ្នក​គាំ​ទ្រ​កាន់​តែ​បង្ហាញ​អារម្មណ៍​ក្ដុក​ក្ដួល​​ខ្លាំង​ក្រោយ​ឃើញ​វី​ដេ​អូ​និង​រូបភាព​នៃ​ទិដ្ឋភាព​ដែល​តារា​កំប្លែង​ លោកយាយ ណយ សំណាង​កំពុង​សង្គ្រោះ​បន្ទាន់​ក្រោយ​ឆ្លង​ជំងឺ​កូវីដ-១៩​ដោយ​បាន​ប្រើ​ខ្យល់​អ៊ុក​ស៊ី​ហ្សែន​ដើម្បី​ជួយ​ជំនួយ​ផ្លូវ​ដង្ហើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​កំប្លែង​ជើង​ចាស់​ លោក ​យាយ ណយ សំណាង ឆ្លង​ជំងឺ​កូវីដ​១៩ ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​អាគារ​ដឹព្រេមៀ សែនសុខ ខណៈ​អ្នក​កំពុង​មើល​ថែ​ និង​ផ្តល់​កម្លាំង​ចិត្ត​គឺ​​​អ្នក​ស្រី អ៊ឹម ផល្លា ខណៈ​អ្នកស្រី ផល្លា​ក៏​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩​នៅ​ទី​នោះ​ដែរ។

តារា​កំប្លែង​ជើង​ចាស់​លោក យាយ ណយ សំណាង ត្រូវ​បាន​រថយន្ត​ពេទ្យ​បាន​ដឹកដល់​កន្លែង​ព្យាបាល​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ បន្ទាប់​ពី​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​ធ្ងន់ធ្ងរ​លោកយាយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់៕ អត្ថបទ​៖​ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម