Connect with us

កូវីដ-១៩

អាណិកជន​ខ្មែរអូស្រ្តាលីម្នាក់ ​មក​ដេក​ស្លាប់​នៅផ្ទះសំណាក់​ ​ពេទ្យ​តេស្ត​មាន​វិជ្ជមាន​កូវីដ១៩

បានផុស

នៅ


ខេត្តបន្ទាយមានជ័យ៖ បុរសអាណិកជន​ខ្មែរមកពីអូស្រ្តាលីម្នាក់​បាន​ស្លាប់ ពេលមក​គេង​​​ស្នាក់នៅផ្ទះសំណាក់ អុឹមប៊ី ស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយ​កើតហេតុ​ ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​តេស្ត រកឃើញ​មាន​វិជ្ជមានកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិកផ្ទះសំណាក់ប្រទះឃើញសពស្លាប់ នៅវេលាម៉ោង១២យប់រំលងអាធ្រាត្រ ថ្ងៃទី១៤ឈានចូលថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២១។

បើតាមការអះអាងរបស់ក្រុមគ្រួសារបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា សពមានឈ្មោះ លឿន ចំទីន ប្រុស អាយ៣៣ឆ្នាំ ជា​អាណិកជន​ខ្មែរមកពីអូស្តាលីចូលមកស្រុកខ្មែរ នៅថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០២១ មកដេកផ្ទះសំណាក់អុឹមប៊ី ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២១។ បុរសនេះធ្លាប់ធ្វើចត្តាឡីស័កនៅក្រុងភ្នំពេញចំនួន១៤ថ្ងៃរួចមកហើយ ទើបក្រុមគ្រូពេទ្យជំនាញឲ្យធ្វើដំណើរមកខេត្តបន្ទាយមានជ័យ។

លោកហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ផ្ទះសំណាក់ អុឹមប៊ីដែលមានមនុស្សស្លាប់ដោយជំងឺ​កូវីដ១៩នេះ មានមនុស្សដេកក្នុងផ្ទះសំណាក់ជាប់ពាក់ព័ន្ធមានចំនួន២១នាក់ស្រី៦នាក់ ជនជាតិខ្មែរចំនួន៩នាក់ ក្នុងនោះមានស្រី២នាក់ ជនជាតិថៃមានចំនួន១០នាក់ ស្រី៣នាក់និងជនជាតិចិនមានចំនួន១នាក់។ បុគ្គលិក​ផ្ទះសំណាក់ មានចំនួន៥នាក់ស្រី១នាក់។

លោកហុឹល រ៉ាយ៉ា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកជាប់ពាក់ព័ន្ធទាំងនោះ និងផ្ទះសំណាក់ ត្រូវ​បាន​អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យបិទ និងធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន១៤ថ្ងៃទើបឲ្យបើកដំណើរការឡើងវិញ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម