Connect with us

កូវីដ-១៩

វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥០ម៉ឺន​ដូសបន្ថែមទៀតនឹងដឹកមកដល់កម្ពុជានៅព្រឹកស្អែកនេះ

បានផុស

នៅ

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និង​ផ្គត់ផ្គង់​នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាន​ឲ្យ​ដឹង​ថា​វ៉ាក់សាំងកូវីដ-១៩ ប្រភេទ​ស៊ីណូវ៉ាក់​ចំនួន​៥០ម៉ឺនដូស​ទៀត​ដែល​រាជរដ្ឋាភិ​បាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​រដ្ឋាភិបាលចិន នឹង​ដឹក​មក​ដល់​កម្ពុជា​នៅថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០២១ វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ស្អែក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩ ដែល​ជា​ការ​បញ្ជា​ទិញ​ និង​ជំនួយ​សរុប​ជាង ៤ លាន​ដូស (៤ ៥២៤ ០០០)។ វ៉ាក់សាំង​ទាំង​នោះ​ រួម​មាន​វ៉ាក់​សាំង​ស៊ីណូហ្វាម (Sinonpharm) ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន ១.៧ លាន​ដូស ​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) ដែល​ជា​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​ចំនួន ២.៥ លានដូស និង​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា (AstraZeneca ) ៣២៤,០០០ដូស ជា​ជំនួយ​របស់ខូវ៉ាក់ តាម​រយៈអង្គការសុខភាពពិភពលោក​(WHO)។

លោកស្រី​ យក់ សម្បត្តិ បញ្ជាក់​ថា​វ៉ាក់សាំង​១​លាន​ដូស​បន្ថែម​ទៀត​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣​ ខែ​ឧសភា ខណៈ​ដែល​ ប្រភេទ​វ៉ាក់សាំង​ស៊ីណូវ៉ាក់ នឹង​មាន ចំនួន​ដល់ ៨ លានដូស​ បន្ទាប់ពី​រាជរដ្ឋាភិបាល​គ្រោង​បញ្ជា​ទិញ​បន្ថែម​៥​លាន​ដូស។​

លោកស្រី​ យក់​ សម្បត្តិ បាន​បន្ត​ទៀត​ថា​ក្រៅ​ពី​នេះ​កម្ពុជា​គ្រោង​បញ្ជា​ទិញ​វ៉ាក់សាំង​ស៊ីណូហ្វាម​ចំនួន​៤​លានដូស​បន្ថែម​ទៀត​ដែរ​ខណៈ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ភាគី​មិត្ត​ចិន​បាន​ផ្តល់​ជំនួយ​ឱ្យ​កម្ពុជា​​បាន​ចំនួន​១លាន​៧សែន​ដូស​​រួចហើយ។ 

លោកស្រី ​បាន​បញ្ជាក់​ថា​ការ​បញ្ជា​ទិញ​បន្ថែម​នេះ​បូក​ជាមួយ​នឹង​ជំនួយ​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក​ទៀត​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​វ៉ាក់សាំង​រហូត​ដល់​ទី២៦​លានដូស ​សម្រាប់​ចាក់​ជូន​ពល​រដ្ឋ​ប្រមាណ​១៣លាន​នាក់​នៅ​ទូទាំង​ប្រទេស​។

ចាប់​ពី​ថ្ងៃ​ទី​១០​ខែកម្ភៈ រហូត​មក​ដល់​យប់​ថ្ងៃ​ទី​១៤​ ខែ​ឧសភា ឆ្នាំ២០២១​ ក្រសួងសុខាភិបាល ​និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការ​ពារ​កូវីដ​១៩ជូន​មន្រ្តីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ នៅ​ទូទាំង​ប្រទេស​ជាង​២លាន​នាក់(២,០៤០,២៥៥)៕ អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម