Connect with us

កូវីដ-១៩

មួយខែ​នេះ ឃាត់ខ្លួនមនុស្ស​ជិត ២០០០​នាក់ ​ល្មើស​បម្រាមគោចរនិងបម្រាម​បិទខ្ទប់

បានផុស

នៅ

ភ្នំពេញ៖ នៅក្នុងរយៈពេល១ខែនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជិត ២០០០នាក់ ដែលបានល្មើសបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ និងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃ​ទី​១៥​ឧសភា​នេះថា ចាប់ពីថ្ងៃទី១៥ខែមេសា រហូតមកដល់ព្រឹកថ្ងៃទី១៥ខែឧសភានេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋ ដែលបានល្មើសនឹងបម្រាមគោចរនិងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាលចំនួន១៨៧៨នាក់ ក្នុងនោះតុលាការឃុំខ្លួនចំនួន១១នាក់ កំពុងសាកសួរនៅតុលាការ​ចំនួន៣នាក់ ណែនាំអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន ១២៣៨​នាក់ បញ្ជួនទៅធ្វើចត្តាឡីស័កចំនួន២៨៩នាក់ ធ្វើការពិន័យអន្តរកាលចំនួន៣៣៣នាក់ និងបញ្ជួនទៅព្យាបាលជំងឺកូវីដ ១៩ចំនួន៤នាក់។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា ចំនួនមនុស្សដែលសមត្ថកិច្ចឃាត់ខ្លួននេះ ចែកជាពីរដំណាក់កាល។ ទី១ការបិទខ្ទប់របស់រាជរដ្ឋាភិបាលនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ចាប់ពីថ្ងៃទី១៥ខែមេសារហូតដល់ថ្ងៃទី៥ឧសភានិងដំណាក់កាលទី២ ចាប់ពីថ្ងៃទី៦ខែឧសភារហូតដល់ថ្ងៃទី១៥ខែឧសភា ដែលសាលារាជធានីភ្នំពេញបានបន្តអនុវត្តបម្រាមគោចរចាប់ពីម៉ោង៨យប់រហូត ដល់ម៉ោង៣ទៀបភ្លឺ។

លោកបានបន្ថែមថា សមត្ថកិច្ចនៅតែបន្តអនុវត្តល្បាតតាមតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងជាប្រចាំ​ពិសេសអនុវត្ត​បម្រាមគោចរពេលយប់ ពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺ តាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ស ថេត ស្នងការរាជធានីភ្នំពេញ។ ក្នុងនោះមានការចល័តកងកម្លាំងសមត្ថកិច្ចរាល់យប់ នៅគ្រប់ខណ្ឌដែលដឹកនាំដោយស្នងការរង ដើម្បីត្រួតពិនិត្យការអនុវត្តបម្រាមគោលចរនេះ។

អ្នកនាំពាក្យស្នងការរាជធានី ក៏អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានខ្ជាប់ខ្ជួនចៀសវាងការផាកពិន័យ ក្នុងពេលដែលសមត្ថកិច្ចចុះល្បាតគ្រប់កន្លែង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម