Connect with us

កូវីដ-១៩

លោកស្រី​ឱ ​វណ្ណឌី​ន ​៖​ ពលរដ្ឋ​គួរតែ​ពាក់​ម៉ាស​ល្អ​ជាង​ពាក់​ម៉ាស៊ីន​ដកដង្ហើម​នៅ​កន្លែង​សង្គ្រោះបន្ទាន់

បានផុស

នៅ

ភ្នំពេញ​ ៖​ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ការពារ​ពី​ការចម្លង​ជំងឺ​កូ​វីដ ១៩​ដ៏​កាច​សាហា​នេះ​វា​ប្រសើរ​ជាង​ពាក់​ម៉ាស៊ីន​ដកដង្ហើម​នៅ​កន្លែង​សង្គ្រោះ បន្ទាន់​ដែរ​។

លោកស្រី​បាន​បន្ត​ថា ​«​ពាក់​ម៉ាស​ល្អ​ជាង​ពាក់​ម៉ាស៊ីន​ដកដង្ហើម​នៅផ្ទះ​ប្រសើរ​ជាង​នៅ​កន្លែង​សង្គ្រោះបន្ទាន់​ការពារ​ប្រសើរ​ជាង​ការព្យាបាល​មិនមែន​បម្រាម​គោចរ​ទេ​តែ​ជាការ​ថែទាំ​ខ្លួន​»​។​

ការ​លើក​ឡើង​របស់​លោក​ស្រី​នេះ​ គឺជា​ការ​ដាស់តឿន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​មានការ​ធ្វេសប្រហែស​មិន​ព្រម​អនុវត្ត​តាម​វិធានការ​និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ក៏ដូចជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន សែន​ ពិសេស​វិធានការ​៣​កុំ​៣​ការពារ​ដែល​ជា​វិធានការ​ដ៏​មាន​សារសំខាន់​ក្នុង​ការ​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ ១៩​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​ខណៈ​អត្រា​ឆ្លង​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

លោកស្រី បាន​លើក​ឡើង​ទៀត​ថា ​ប្រជាពលរដ្ឋ​កុំអាល​ត្រេកអរ​ជាមួយ​ការធ្លាក់ចុះ​នៃ​អត្រា​ឆ្លង​ជំងឺ​កូ​វីដ ១៩ ហើយ​ត្រូវ​ប្រកាន់​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជាប្រចាំ ដើម្បី​កុំឱ្យ​មេរោគ​នេះ​រីក​រាលដាល​ឡើងជា​ថ្មី​ពិសេស​មេរោគ​កូ​វីដ ១៩ បំប្លែង​ថ្មី​។

លោកស្រី បាន​ក្រើន​រំលឹកថា​«​ឃើញ​ធ្លាក់ចុះ​បន្តិច​ហើយ តែ​កុំអាល​អរ ត្រូវតែ​ខិតខំ​ជំរុញ​ការងារ​ការពារ​របស់​យើង​នេះ​ឱ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បីឱ្យ​ការធ្លាក់ចុះ​នេះ​វា​ធ្លាក់ចុះ​ពិតប្រាកដ ឱ្យ​វា​ធ្លាក់​អស់​តែម្តង​។ ហើយ​មិន​ត្រឹមតែ​ធ្លាក់​អស់​ទេ គឺ​ការពារ​វា​កុំឱ្យ​ងើប​មកវិញ អាហ្នឹង​គឺ​សំខាន់​ណាស់ ទី​១ ឱ្យ​ធ្លាក់​ហើយ ទី​២ កុំឱ្យ​វា​ហក់​ឡើង​មកវិញ​»​។

យ៉ាងណាក៏ដោយ​លោកស្រី​បាន​ក្រើនរំលឹក​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​កាន់តែ​ខ្ពស់​បន្ថែមទៀត លើ​មេរោគ​បំប្លែង​ថ្មី ព្រោះ​មេរោគ​នេះ​សូម្បីតែ​អង្គការ​សុខភាព​ពិភពលោក ក៏​បារម្ភ​ដែរ​ដោយសារ​វា​មានការ​ចម្លង និង​ការរីក​រាលដាល​មាន​សភាព​លឿន​។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩​សរុប​ចំនួន​២១៨៣៤​នាក់​អ្នកជា​សះស្បើយ​ចំនួន​១០៧៤០​នាក់​និង​អ្នកស្លាប់​ចំនួន​១៤៧​នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម