Connect with us

កូវីដ-១៩

ខេត្តកំពង់ស្ពឺ​បិទ​ទីតាំង​ព​ិនិ​​ត្យ​ព្យាបាល​ជំងឺ​​៣​កន្លែង ​ជា​បណ្តោះ​អាសន្ន​ក្រោយ​មាន​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ១៩

បានផុស

នៅ

រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ទីតាំង​ពិនិត្យ​ព្យាបាល​ជំងឺ​ចំនួន​៣​កន្លែង​ដែល​ស្ថិតនៅ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​ដោយសារ​ទីតាំង​ទាំងនេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ ១៩។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ជួន​ដំណឹង​ចុះ​ថ្ងៃទី​១៥​ឧសភា​ថា ​«​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ទី​តាំង​ពិនិត្យ​ព្យាបាល​ជំងឺ ចំនួន​៣​កន្លែង​នៅក្នុង​ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ​ដែល​មាន​អ្នកជំងឺ​កូ​វីដ១៩​ បាន​ចូល​ទៅ​ពិនិត្យ​និង​សំរាក​ព្យាបាល​នៅ​ទីនោះ​ទី​១.​មន្ទីរ​ព្យាបាល​ស្លាប​លែង​ ដែល​មាន​ទីតាំង​នៅក្នុង​ផ្សារ​ស្លាប​លែង ​ភូមិ​ផ្សារ​ស្លាប​លែង​ ឃុំ​ស្វាយ​រំពារ​ ស្រុក​បរសេដ្ឋ​ទី​២.​មន្ទីរ​ព្យាបាល​អម្រឹត​២​មាន​ទីតាំង​នៅក្នុង​ផ្សារ​ស្លាប​លែង​ភូមិ​ផ្សារ​ស្លាប​លែង​ឃុំ​ស្វាយ​រំពារ​ ស្រុក​បរសេដ្ឋ​និង​ទី​៣ គ្លី​និ​ច​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​ទូទៅ​ទ្រី ស៊ឹម​ហុង​ស្ថិតនៅ​ក្នុងភូមិ​ព្រះ​ម្លប់​ឃុំ​ភា​រី​មានជ័យ​ស្រុក​បរសេដ្ឋ​»​។

ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩​នេះដែរ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​ផ្អាក​និង​បិទ​ខ្ទប់​ទីតាំង​មួយចំនួន​ជា​បណ្តោះអាសន្ន​ក្នុងនោះ​រួមមាន​ផ្អាក​ជា​បណ្តោះអាសន្ន​ក្រុមខ្លះ នៃ​ក្រុមហ៊ុន វ៉ា សាន់ (WAH SUN HK FACTORY Co.Ltd) ស្ថិតនៅ​ក្នុងភូមិ​ត្រាច ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន នៃ​ផ្នែក​ភូមិ​ពង្រ និង​ផ្នែក​ខ្លះ នៃ​ភូមិ​សំបូរ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​ការផ្អាក​ជា​បណ្តោះអាសន្ន ឱសថស្ថាន​រង​(​ក​)​សុមនា ស្ថិតនៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វ័​ន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ដោយសារ​ទីតាំង​ទាំងនេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ១៩។

លោក វេជ្ជបណ្ឌិត អោ វណ្ណ​ថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥​ឧសភា​នេះ​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៥ ​ឧសភា ​ឆ្នាំ​២០២១​នេះ​ ខេត្តកំពង់ស្ពឺ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កម្ភៈ​សរុប​ចំនួន​១៩១​នាក់​និង​ស្លាប់បាត់​បង់ជីវិត​ចំនួន​៧​នាក់​។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀត​ថា ​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ​ចំនួន​១៩១​នាក់ ​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​១៥​នាក់​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​១៦៣​នាក់​ផ្ទេរ​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​ចំនួន​៦​នាក់​និង​មាន​អ្នក​កំពង់​ធ្វើ​ច​ត្តា​ឡីស័ក​សរុប​ចំនួន​១២២៦​នាក់​ ក្នុង​នោះ​បាន​យក​សំណាក​ទៅធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ ១៩​ចំនួន​២២៥ នាក់​ផងដែរ​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម