Connect with us

កូវីដ-១៩

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ឧ​ត្ត​រ​មានជ័យ បន្ត​ចាត់តាំង​កម្លាំង​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

នៅ​ថ្ងៃទី​១៥ ​ខែឧសភា ឆ្នាំ​២០២១​នេះ លោកឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ​តំបន់​ប្រតិបត្តិ​ការ សឹក​រង​ឧ​ត្ត​រ​មានជ័យ បាន​បន្ត​ចាត់តាំង​កម្លាំងប្រមាណ​៣៥​នាក់ សហការ​ជាមួយ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ប្រចាំ​ច្រក​អូរ​ស្មាច់ ថ្ម​ដូន និង​ជប់​គគី ព្រមទាំង​សហការ​ជាមួយកងពល​តូច​ដឹកជញ្ជូន​លេខ​៩៩ កងកម្លាំង​ចម្រុះ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​ដឹកជញ្ជូន​ប្រជា​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​ តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ និង​ប្រចាំការ ការពារ​ពលករ​ខ្មែរ​នៅតាម​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំង​០៤ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មិន​ឲ្យ​ចេញ​ក្រៅ​មណ្ឌល​ក្នុង​ពេលអនុវត្ត​ច​ត្តា​ឡី​ស័ក​តាម​ការណែនាំរបស់​ក្រសួងសុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ ម្សិលមិញ គិត​ត្រឹម​ម៉ោង​១៩:០០​នាទី​ មាន​បងប្អូន​ប្រជាពល​រដ្ឋ​បាន​ឆ្លងដែន​ពី​ប្រទេស​ថៃ​ មកដល់​ទឹកដី​កម្ពុជា​ តាម​ច្រក​អន្តរជាតិអូរ​ស្មាច់ ​សរុប​ចំនួន​៨៤​នាក់ ស្រី​៤០​នាក់ ដោយ​ក្នុងនោះ ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ មាន​ចំនួន​១៣​នាក់ ស្រី​០៥​នាក់ ដោយឡែក​ប្រជាពលរដ្ឋ​ចំនួន​៧១​នាក់ ស្រី​៣៥​នាក់​ទៀត បាន​ដឹកជញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​បណ្ដា​ខេត្ត​រៀងៗ​ខ្លួន​ ដោយ​រថយន្ត​ដឹកជញ្ជូនរ​បស់កងទ័ព​៕​

អត្ថបទ ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម