Connect with us

កូវីដ-១៩

អាជ្ញាធរ​ស្រុក​អន្លង់​វែង ចុះ​បិទ​ផ្ទះសំណាក់​ «សោភា» ពាក់ព័ន្ធ​ករណីជំងឺ​កូ​វីដ-​១៩​​

បានផុស

នៅ

​កាលពី​យប់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១ បន្ទាប់ពី​មន្ត្រី​សុខាភិបាល​ខេត្ត​ប៉ៃលិន ​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វី​-១៩​ចំនួន​០១​នាក់ ​ឈ្មោះ គេង រ៉ាវី ភេទ​ប្រុស មុខរបរ​អ្នកលក់​សំបក​កង់​រថយន្ត​ ក្រុមហ៊ុន wing force ធ្លាប់បាន​ធ្វើដំណើរ​ពី​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ មកកាន់​ខេត្ត ព្រះវិហារ និង​បាន​ស្នាក់នៅ​ផ្ទះសំណាក់​ «ម៉ាលី​ម៉ា» ក្រុង​ព្រះវិហារ និង​ចូល​ពិសា​រអាហារ​ពេលល្ងាច និង​ព្រឹក ​នៅ​តុបាយ​១​កន្លែង​ទល់មុខ​សាលាក្រុង​ព្រះវិហារ ព្រមទាំង​បានចេញ ​ពី​ខេត្តព្រះវិហារ ឆ្ពោះ​ទៅកាន់​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ស្នាក់នៅផ្ទះ​សំណាក់ «សោភា» នៅក្នុង​ស្រុក​អន្លង់វែង និង​បន្ត​ទៅកាន់​ខេត្ត​ប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរខេត្ត បានដាក់​ចេញ​នូវ​វិធានការ​ចំពោះ​អ្នក​ប៉ះពាល់​ផ្ទាល់ ​ឬ​ប្រយោល​បាន​យក​សំណាក​រហ័ស និង​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល​ច​តា្ត​ឡី​ស័ក ស្រុក​អន្លង់វែង​។​

រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​បង​ប្អូន ​ដែលមាន​ប្រវត្តិ​ស្នាក់នៅ និង​ពិសា​រអាហារនៅផ្ទះ​សំណាក់​ខាងលើ​ មេត្តា​អញ្ជើញ​មក​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ជិត​លោកអ្នក ។​

រដ្ឋបាល​ស្រុក ខេត្ត ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ឲ្យ​បន្ត​អនុវត្តតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល វិធានការ​របស់​ក្រសួងសុខាភិបាល​​និង​សេចក្តីណែនាំ​របស់​ខេត្ត​ឲ្យ​បាន​ម៉ឺ​ង​ម៉ាត់​និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ ការរក្សា​គម្លាត រក្សា​អនាម័យ លាងដៃ​ឲ្យបាន​ជាប្រចាំ​៕​

អត្ថបទ ៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម