Connect with us

កូវីដ-១៩

នៅតែខ្ពស់ដដែល! ថ្ងៃនេះ ឥណ្ឌា មានអ្នកឆ្លងកូវីដជាង ៣០ ម៉ឺនករណី និងស្លាប់ ៤,០៧៧ នាក់

បានផុស

នៅ

ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌាបាននិយាយនៅថ្ងៃអាទិត្យនេះថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នៅទូទាំងប្រទេសឥណ្ឌាបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៣១១,១៧០ ករណី និងអ្នកស្លាប់ចំនួន ៤,០៧៧ ករណី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមចំនួនករណីឆ្លង និងស្លាប់ថ្មីដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃអាទិត្យនេះបាននាំឲ្យករណីឆ្លងសរុបកើនឡើងដល់ ២៤,៦៨៤,០០៧ ករណី ហើយចំនួនអ្នកស្លាប់នៅទូទាំងប្រទេសមាន ២៧០,២៨៤ នាក់ ។ ក្នុងនោះក៏មានជាសះស្បើយសរុប ២០,៧៩៥,៣៣៥ នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមាន ៣,៦១៨,៤៥៨ នាក់ ។

ចំណែកចំនួនអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅទូទាំងប្រទេសឥណ្ឌា គិតត្រឹមពេលនេះ មានជាង ១៨២ លាននាក់ ចាប់តាំងពីការចាប់ផ្តើមចាក់វ៉ាក់សាំងនៅថ្ងៃទី ១៦ ខែមករាឆ្នាំនេះ ខណៈប្រទេសក៏កំពុងមានការខ្វះខាតវ៉ាក់សាំងជាដើម ។

បច្ចុប្បន្ននេះប្រទេសឥណ្ឌាកំពុងប្រយុទ្ធប្រឆាំងនឹងរលកទីពីរដ៏អាក្រក់បំផុតនៃជំងឺកូវីដ ១៩ ខណៈកង្វះខាតគ្រឿងផ្គត់ផ្គង់ចាំបាច់រួមមាន អុកស៊ីសែនវេជ្ជសាស្ត្របានក្លាយជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់រដ្ឋាភិបាល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ កាន់តែបារម្ភ! ជំងឺផ្សិតខ្មៅ សម្លាប់មនុស្សច្រើនឡើងៗនៅ ឥណ្ឌា

ចុចអាន ៖ វីរុសបំប្លែងខ្លួនឥណ្ឌាកំពុងវាយលុកអង់គ្លេស ចាប់ផ្តើមឆក់យកជីវិតមនុស្សជាបណ្តើរៗហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម