ស្ថានភាពកូវីដនៅឥណ្ឌា! សាកសព ជាបន្តបន្ទាប់កប់ក្នុងរណ្ដៅដីខ្សាច់ និងទើរលើច្រាំងទន្លេគង្គា ក្រោយមានភ្លៀងធ្លាក់
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ស្ថានភាពកូវីដនៅឥណ្ឌា! សាកសព ជាបន្តបន្ទាប់កប់ក្នុងរណ្ដៅដីខ្សាច់ និងទើរលើច្រាំងទន្លេគង្គា ក្រោយមានភ្លៀងធ្លាក់

បានផុស

នៅ

ប៉ូលិសកំពុងស្វែងរកអ្នកភូមិនៅភាគខាងជើងប្រទេសឥណ្ឌាដើម្បីស៊ើបអង្កេតពីការរកឃើញសាកសពដែលត្រូវបានកប់នៅក្នុងរណ្តៅដីខ្សាច់រាក់ៗ ឬទើរលើច្រាំងទន្លេគង្គា ដែលបង្កឲ្យមានការសង្ស័យលើបណ្តាញសង្គមថា ពួកគេគឺជាសាកសពរបស់ជនរងគ្រោះជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញនេះបានកើតឡើង បន្ទាប់ពីភ្លៀងធ្លាក់កាលពីថ្ងៃសុក្របានហូរច្រុះដីខ្សាច់ដែលកប់សាកសពនៅក្នុងរណ្តៅដីខ្សាច់រាក់ៗនៅលើច្រាំងទន្លេក្នុងទីក្រុង Prayagraj រដ្ឋ Uttar Pradesh ។

អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋលោក Navneet Sehgal នៅថ្ងៃអាទិត្យនេះក៏បានបដិសេធចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សាកសពជាង ១,០០០ នាក់ដែលជាជនរងគ្រោះជំងឺកូវីដ ១៩  ត្រូវបានរកឃើញពីទន្លេកាលពី ២ សប្តាហ៍មុន ខណៈលោកអះអាងថា សាកសពទាំងនេះមិនមែនជាអ្នកជំងឺកូវីដ ១៩ នោះទេ ។

ទន្ទឹមនោះ កាលពីសប្តាហ៍មុន អាជ្ញាធរសុខាភិបាលក៏បានរកឃើញសាកសព ៧១ នាក់ផងដែរ បន្ទាប់ពីបានទើរលើច្រាំងទន្លេគង្គាសក្នុងរដ្ឋ Bihar ។

ស្របពេលជាមួយគ្នានេះ សាកសពរាប់សិបនាក់ទៀតក៏ត្រូវបានរកឃើញផងដែរកាលពីសប្តាហ៍មុនដែលត្រូវបានគេកប់នៅក្នុងដីខ្សាច់នៅទីតាំងចំនួន ២ នៅលើច្រាំងទន្លេក្នុងស្រុក Unoo ចម្ងាយ ៤០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Lucknow នៃរដ្ឋ Uttar Pradesh ។

រដ្ឋធំៗចំនួន ២ របស់ឥណ្ឌាគឺ Uttar Pradesh និង Bihar ដែលមានចំនួនប្រជាជនជិត ៣៥៨ លាននាក់ស្ថិតក្នុងចំណោមរដ្ឋដែលរងគ្រោះដោយកូវីដខ្លាំងជាងគេបំផុតនៅក្នុងប្រទេស ។ អ្នកភូមិគ្មានទីពឹងបានប្រញាប់ប្រញាល់បញ្ជូនអ្នកជំងឺទៅកាន់ទីប្រជុំជន និងទីក្រុងដែលនៅក្បែរនោះដើម្បីព្យាបាល ប៉ុន្តែភាគច្រើនពួកគេបានស្លាប់នៅតាមផ្លូវ ដោយសារប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសឥណ្ឌាកំពុងតែដួលរលំ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ២៤,៦៨៤,០០៧ ករណី និងមានអ្នកស្លាប់ចំនួន ២៧០,២៨៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ កូវីដនៅ ឥណ្ឌា! អស់ពីបោះចូលក្នុងទឹក សាកសព បន្ថែមទៀតកប់ក្នុងដីខ្សាច់នៅច្រាំងទន្លេគង្គា

ចុចអាន ៖ ក្រោយអណ្ដែតត្រៀបត្រាក្នុងទឹក ឥណ្ឌា ចាត់វិធានការក្ដៅ និងស្នើបញ្ឈប់អ្នកដែលយកសាកសពកូវីដទៅបោះចោលក្នុងទន្លេគង្គា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង វះកាត់រលាកខ្នែងពោះវៀនអ្នកជំងឺកូវីដ ដោយជោគជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ពិនិត្យ​សំណាក​ឃើញ​ថា​អវិជ្ជមាន​ ទើប​បញ្ជូន​ជន​សង្ស័យ ២ នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

និស្សិតខ្មែរ ៧ រូប ប្រកាសបញ្ចប់ការសិក្សាជោគជ័យលើជំនាញ មីសុីល និងកាំភ្លេីងធំ ពីប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ចុះ​រុះរើ​បែរ​ត្រី​និង​ផ្ទះ​ទឹក​តាម​សង្កាត់​ទាំង​៥ ​បាន​ប្រហែល​៨០​ភាគរយ​ហើយ

កូវីដ-១៩២ ម៉ោង មុន

ដេកឈឺរុាំរ៉ៃនៅផ្ទះដល់ពេលស្លាប់ មានវិជ្ជមានកូវីដ ឆ្លងដល់ប្រពន្ធនិងកូន៤នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services