Connect with us

កូវីដ-១៩

វ៉េណេស៊ុយអេឡា ជាប្រទេសអាមេរិកឡាទីនដំបូងគេ អនុម័តប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Sputnik Light របស់រុស្ស៊ី

បានផុស

នៅ

មូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍បានអនុម័តប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចាក់តែមួយដូស Sputnik Light របស់រុស្ស៊ី ។

ការអនុម័តនេះធ្វើឡើងរយៈពេល ៤ ខែ បន្ទាប់ពីប្រទេសអាមេរិកខាងត្បូងមួយនេះបានអនុម័តវ៉ាក់សាំង Sputnik V សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាម RDFI បានឲ្យដឹងថា វ៉ាក់សាំង Sputnik Light គឺជា​ប្រភេទ​វ៉ាក់សាំង Sputnik V ដែលមាន​កម្រិត​ស្រាល​ជាង​មុនដែលមាន​សមាសធាតុ​ផ្សំ​តែមួយ (rAd26) ​ហើយ​តម្រូវឲ្យមាន​ការចាក់​វ៉ាក់សាំង​តែមួយ​ដូ​សប៉ុណ្ណោះ ។

ទន្ទឹមនោះវ៉ាក់សាំង Sputnik Light បានបង្ហាញពីប្រសិទ្ធភាព ៧៩.៤ ភាគរយ យោងតាមទិន្នន័យដែលបានវិភាគរយៈពេល ២៨ ថ្ងៃ បន្ទាប់ពីការចាក់ ។

លោក Kirill Dmitriev នាយកប្រតិបត្តិ RDIF បាននិយាយថា “វ៉ាក់សាំង Sputnik Light នឹងជួយពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង និងអនុញ្ញាតឲ្យមនុស្សកាន់តែមានអារម្មណ៍សុវត្ថិភាពប្រឆាំងនឹងជំងឺរាតត្បាត” ។

គួររំឭកថា ក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ីបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Sputnik Light កាលពីថ្ងៃទី ៦ ខែឧសភា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ មិនធម្មតា! រុស្ស៊ី ក៏មានវ៉ាក់សាំង ចាក់តែមួយដូស ហើយកំពុងប្រើប្រាស់នៅក្នុងប្រទេសជាមួយប្រសិទ្ធភាពការពារកូវីដ ជិត ៨០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣២ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម