Connect with us

កូវីដ-១៩

ក្នុងមួយថ្ងៃរកឃើញ​កម្មករ​រោងចក្រ​ជាង​៧០​នាក់​នៅ​រាជធានី​ភ្នំពេញ​ឆ្លង​ជំងឺ​កូ​វីដ-១៩

បានផុស

នៅ

​សាលា​រាជធានី​ភ្នំពេញ​បានប្រកាស​រកឃើញ​កម្ម​ករ​រោងចក្រ​ប្រមាណ​ជាង​៧០នាក់​នៅ​រាជធានី​ភ្នំពេញ​ឆ្លង​ជំងឺ​កូ​វីដ-១៩​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​១៤៤​នាក់​។​

យោងតាម​ការបង្ហាញ​អត្ថ​សញ្ញាណ​របស់​សាលា​រាជធានី​ភ្នំពេញ​ចេញផ្សាយ​នៅ​រសៀលថ្ងៃទី​១៦​ ខែ​ឧសភា ​ឆ្នាំ​២០២១​នេះ​ បាន​ឲ្យ​ដឹងថា ​ក្នុងចំណោម​កម្មករ​រោងចក្រ​ជាង​៧០​នាក់​នោះ​ បម្រើ​ការងារ​នៅ​រោងចក្រ ​ឡាក់​គី​សាន់​នី​ ដែលមាន​ទីតាំងនៅ​ខណ្ឌសែន​សុខ​ជាង២០​នាក់ ​និង​កម្មករ​រោងចក្រ​នៅ​ភូមិ​ដំណាក់​ធំ​២ ​និង​ដំណាក់​ធំ​៣​ ខណ្ឌមានជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​កម្មករ​ជាង​៧០​នាក់​នោះ​ ក៏មាន​អ្នក​ឆ្លង​ផ្សេងៗ​ទៀត​ដូចជា ​អ្នកស្រី ណ​យ ​សំណាង​ អាយុ​៧៤​ឆ្នាំ​ជា​អ្នកសិល្បៈ បុគ្គលិក​ធនាគារ កម្មករសំណង់ អ្នករត់​ម៉ូ​ឌុប អ្នក​ដឹក​ជ​ញ្ជូន អាជីវករ និង​អ្នកលក់​ឱសថ​ជាដើម​។​

បើតាម​ក្រសួងសុខាភិបាល ​បានប្រកាស​នៅទី១៦ ខែ​ឧសភា​ថា​ បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៣៥០នាក់​ រាជធានី​ភ្នំពេញ​ចំនួន​១៤៤​នាក់​ ក្នុងនោះ​ករណី​ឆ្លង​សហគមន៍​ចំនួន​៣៤១​នាក់​ និង​អ្នក​ដំណើរ​ពី​បរទេស​០៩​នាក់​ជាសះស្បើយ​១៣៨០​នាក់ និង​ស្លាប់​០៣​នាក់​។​

គួរបញ្ជាក់​ថា ​គិត​ត្រឹម​ព្រឹកថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​២២១៨៤​នាក់ អ្នកជា​សះស្បើយ​ចំនួន​១២១២០​នាក់​ និង​អ្នកស្លាប់​ចំនួន​១៥០​នាក់​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម