Connect with us

កូវីដ-១៩

ជន​ឱកាស​និយម​ អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ទីផ្សារ​ងងឹត​លក់​វ៉ាក់សាំង​ និង​ប័ណ្ណ​កូវីដ​ក្លែងក្លាយ ​កំពុង​កើន​ឡើង

បានផុស

នៅ

អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា មាន​ទី​ផ្សារ​លក់​វ៉ាក់សាំង​ និង​ប័ណ្ណ​​កូវីដ-១៩​ក្លែង​ក្លាយ​កំពុង​កើត​​មាន​ឡើង​​ដែល​មានវិបសាយ​​ជា​ផ្សារ​ងងិត​​កំពុង​លក់​ជាង​១២០០​​កន្លែង​​នៅ​ចក្រ​ភព​អង់គ្លេស និង​ទូទាំង​ពិភព​លោក។​

បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ចក្រ​ភព​អង់គ្លេស​បាន​​ប្រកាស​ពី​​បំរាម​ត្រូវ​បាន​បន្ធូរ​បន្ថយ​ឈាន​ដល់​ដំណាក់​កាល​ទី​៣​​ដែល​​ជា​ជីវិត​ស្ទើរ​ប្រក្រតី​ទាំង​ស្រុង​វិញ ប៉ុន្តែ​អ្នក​ដំណើរ​តម្រូវ​ឲ្យ​មាន​លិខិត​បញ្ជាក់​អវិជ្ជមាន​កូវីដ-១៩ និង​ប័ណ្ណ​ចាក់​​វ៉ាក់សាំង​ ក៏​ស្រាប់​តែ​កើន​​មាន​ទី​ផ្សារ​ខ្មៅ​ងងិត​​កើត​មាន​ឡើង។

កាល​ពី​ខែ​មុន សមាជិក​សភា​អង់គ្លេស​ត្រូវ​បាន​គេ​ប្រាប់​ថា មនុស្ស​ជាង​១០០​នាក់​ក្នុង​មួយ​ថ្ងៃ​​ប៉ុន​ប៉ង​​​ចូល​ទៅ​ចក្រភព​អង់គ្លេស​​ដោយ​​ប្រើ​ប័ណ្ណ​​​កូវីដ-១៩​ក្លែង​ក្លាយ​​ ខណៈ​​បុគ្គល​ម្នាក់​ឥឡូវ​នេះ​​តម្រូវ​ឲ្យ​មាន​​លិខិត​ស្នាម​ផ្លូវ​ការ​ រាប់​​​បញ្ចូល​ទាំង​ការ​ធ្វើ​តេស្ត មុន និង​ក្រោយ ពេល​ធ្វើ​ដំណើរ ហើយ​អាច​មាន​តម្លៃ​រាប់​រាយដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រាវ​ជ្រាវ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អ៉ីស្រាអែល​បាន​រក​ឃើញ​ភស្តុតាងនៃ​ការ​ក្លែង​បន្លំ​ប័ណ្ណ​វ៉ាក់សាំង​ដោយ​ប្រើ​សេវាកម្ម​សុខភាព​ជាតិ​ (NHS) របស់​ចក្រភព​អង់គ្លេស​ និង​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ការពារ​ជំងឺ​ឆ្លង​អាមេរិក (CDC) ​រួម​ទាំង​​លិខិត​តេស្ត​កូវីដ-១៩​ក្លែង​ក្លាយ​ថែម​ទៀត​ដែល​ទាំង​អស់​នេះ​មាន​ដាក់​លក់​នៅ​តាម​វិបសាយ​​​ងងិត ហើយ​ប្រភព​​វិប​សាយ​ទាំង​នោះ​អាច​ចូល​​យ៉ាង​ស្រួល​តាម​ WhatsApp, Telegram និង Jabber។

យោង​តាម​លោក Oded Vanunu និង​ Liad Mizrachi មក​ពី​ក្រុម​ហ៊ុន​សន្តិសុខអ៉ីនធឺណេត​ Check Point​​ បានឲ្យ​ដឹង​ថា ជាមួយ​គ្នា​នេះ ផលិត​ផល​ត្រូវ​បាន​អះអាង​ថា​ជា​ វ៉ាក់សាំង​ការពារ​កូវីដ-១៩ និង​​ថ្នាំ​ព្យាបាល​ជំងឺ​ឆ្លង​នេះ​ថែម​ទៀត។

អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​​​វិប​សាយ​​ងងិត​ប្រហែល​ជា​២០​​ប៉ុណ្ណោះ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ប៉ុន្តែ​​ ​កើន​ឡើង​រហូត​ដល់​៦០០​នៅ​ខែ​មករា ហើយ​បន្ត​កើត​មាន​រហូត​ដល់​១២០០​​ត្រឹម​ខែ​មីនា។

វិបសាយ​​ងងិត​ជា​បណ្តាញ​មួយ​នៅ​ក្នុង​ប្រព័ន្ធ​អ៉ីនធឺណេត​ដែល​​អាច​ចូល​បាន​តាម​រយៈ​កម្មវិធី​ជាក់​លាក់​ប៉ុណ្ណោះ។ ក៏​មាន​ចរន្ត​ជា​ច្រើន​នៅ​លើ​ Telegram ដែល​ជា​សេវកម្ម​ផ្ញើ​សារ​អ៊ិនគ្រិប អ្នក​ខ្លះ​ទទួល​បាន​អតិថិជន​ចូល​ទិញ​១០០០​នាក់​។

យោង​តាម​ទិន្នន័យ​ពី​អ្នក​ជំនាញ​ឧស្សាហកម្ម​ទេសចរណ៍​បង្ហាញ​ថា រដ្ឋ​មន្ត្រី​ថ្មី​ៗ​នេះ​បាន​បង្ហាញ​លំអិត​នៃ​ប្រព័ន្ធ​«ចរាចរណ៍​ណែនាំ​»​សម្រាប់​ថ្ងៃ​ឈប់​សម្រាក ដោយ​បាន​កំណត់​គោលការណ៍​ធ្វើ​ដំណើរ​ចាប់​ពី​ថ្ងៃ​ចន្ទ ទី​១៧ ខែ​ឧសភា​​នេះ។

អ្នក​​ធ្វើ​ដំណើរ​មក​ដល់​ចក្រ​ភព​អង់គ្លេស​មក​​​ពី​បណ្តា​ប្រទេសក្នុង​បញ្ជីបៃតង​នឹង​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ហោច​ណាស់​២​ដង ដែល​សម្រាប់​ការ​ធ្វើ​​តេស្ត​ម្តង​​តម្លៃ​ជា​មធ្យម​១៨០​ដុល្លារ​អាមេរិក ខណៈ​អ្នក​ដំណើរ​មក​ពី​ប្រទេស​បញ្ជី​ក្រហម​ត្រូវ​ធ្វើ​តេស្ត​ហោច​ណាស់​៣​ដង។

មន្ត្រី​សហភាព​បាន​រាយការណ៍​ថា បុគ្គលិក​ព្រំ​ដែន​ចក្រភព​អង់គ្លេស​​ប្រហែល​ជា​១០០​នាក់​ក្នុង​មួយ​ៗ​ថ្ងៃ​​បាន​កំពុង​ធ្វើ​លិខិត​តេស្ត​ក្លែង​ក្លាយ។ មន្ត្រី​កម្លាំង​ព្រំ​ដែល​បាន​ប្រាប់​អ្នក​កសារព័ត៌មាន​ថា ភាគ​ច្រើន​នៃ​អ្នក​ធ្វើ​ដំណើរ​កំពុង​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ពេល​ពួក​គេ​ទៅ​ដល់​ចក្រ​ភព​អង់គ្លេស​ដែល​មាន​លិខិត​តេស្ត​កូវីដ-១៩​ក្លែង​ក្លាយ​ដែល​មក​ពី​ប្រទេស​ក្រី​ក្រ​ដូច​ជា អាហ្វ្រិក អាមេរិក​ខាង​ត្បូង និង​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន៕

ប្រែ​សម្រួល៖ វីរេបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម