Connect with us

កូវីដ-១៩

បង្ហាញអត្តសញ្ញាណកម្មកររោងចក្រវិជ្ជមានកូវីដ៥០នាក់នៅស្រុកបាទី

បានផុស

នៅ

រដ្ឋបាល​ស្រុក​បាទី នៅ​ថ្ងៃ​ទី ១៧ ខែ​ឧសភា​នេះ បាន​បង្ហាញ​អត្ត​សញ្ញាណ​កម្មករ​រោងចក្រ​ក្បឿង និង​រោងចក្រ​សាន់បូរ ចំនួន​៥០​នាក់​​វិជ្ជមាន​ជំងឺ​កូវីដ​១៩​។ រដ្ឋបាល​ស្រុក​បាទី បញ្ជាក់​ថា មនុស្ស​ប្រុស​ស្រី​ទាំង​៥០​នាក់ រស់​នៅ​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ។

អាជ្ញាធរ​ស្រុក​បាទី ​​ក៏​អំពាវ​នាវ​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​​ដែល​ធ្លាប់​ទាក់​ទង​ជាមួយ​អ្នក​ជំងឺ​កូវីដ​១៩ ទាំង​អស់​​​ត្រូវ​រាយ​ការណ៍​ជូន​អាជ្ញាធរ​ជា​បន្ទាន់​​ និង​ប្រញាប់​រួស​រាន់​ទៅ​ផ្ដល់​សំណាក​ដើម្បី​វិភាគ​រក​វីរុស​កូវីដ១៩ ​នៅ​តាម​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​បង្អែក​​ស្រុក​បាទី ព្រម​ទាំង​ត្រូវ​ដាក់​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ខេត្តតាកែវ​ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​សរុប​ចំនួន​៣៩០​នាក់ ស្រី​២៥១​នាក់​ ក្នុងនោះ​ស្លាប់បាត់​បង់ជីវិត​ចំនួន​៤​នាក់ ​ដែលមាន​ប្រហែល​៩០​ភាគរយ​ជា​កម្មករ​រោងចក្រ​៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៣ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣៦ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៩ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម