Connect with us

កូវីដ-១៩

យូរ​បំផុត​ត្រឹម​ខែ​មិថុនា ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​អាយុ ១៨ ឆ្នាំ បាន​​ចាក់វ៉ាក់សាំង​គ្រប់គ្នា

បានផុស

នៅ

តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ យ៉ាង​យូរ​បំផុត​ត្រឹម​ខែ​មិថុនា​នេះ ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ទៅ នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា។

រដ្ឋាភិបាល​ បាន​ចាត់​ទុក​រាជធានី​ភ្នំពេញ​ដែល​មាន​ប្រជាជន​ជាង ២ លាន​នាក់រស់នៅ​ ជា​តំបន់​អាទិភាព ដើម្បី​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ “ក្នុង​យុទ្ធនាការ​ជាតិ​ចាក់វ៉ាក់សាំង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារ​ជាតិ បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សម្រាប់​ក្រុម​មនុស្ស​គោលដៅ និង​តំបន់​ប្រឈម​ការ​រាលដាល​ខ្ពស់។

បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃ ១៦ ខែ​ឧសភា ឆ្នាំ​២០២១ នេះ ប្រជាជន​កម្ពុជា​ជាង ២ លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​មួយ និង​ចាក់​ដូស​ទី​ពីរ​បាន​ជាង ១ លាន ១ សែន​នាក់។

ដោយ​ឡែក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម​នៅ​រាជធានី​ភ្នំពេញ ដែល​ទទួល​បន្ទុក​ដោយ​ក្រសួង​ការពារ​ជាតិ​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​បាន​ជាង ៧០ ម៉ឺន​នាក់។

ចាប់​ពី​ថ្ងៃ​ស្អែក​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ពី​កម្មវិធី​ចាក់វ៉ាក់សាំង​ជូនពលរដ្ឋ​រស់នៅខណ្ឌបឹងកេងកង និងខណ្ឌ​សែនសុខ សម្រាប់​អ្នក​ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ។

ដំណើរការ​ចាក់​​វ៉ាក់សាំង​នៅ​ខណ្ឌ​បឹងកេងកង និង​ខណ្ឌ​សែនសុខ សម្រាប់​ដូស​ទី​មួយ​ នឹង​ចាប់ធ្វើ​ពីថ្ងៃទី១៨ ខែ​ឧសភា ដល់​ថ្ងៃ ៣១ ឧសភា ឆ្នាំ ២០២១ និង​ដូស​ទីពីរ​ចាប់ពី​ថ្ងៃទី ១ មិថុនា ដល់ ១៥ ខែ​មិថុនា ឆ្នាំ​២០២១ តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​មូលដ្ឋាន​ តាម​ទីតាំង​ដែល​បានកំណត់។

យុទ្ធនាការ​នេះ នឹង​ប្រើប្រាស់​កម្លាំង​សរុប មធ្យោយបា​យ​សរុប​ ដើម្បី​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​លឿន និង​ឆាប់​រហ័ស ដើម្បី​បង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍ ទប់ទល់​ការឆ្លង​រាលដាល​កូវីដ ១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៣ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣៥ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៨ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម