Connect with us

កូវីដ-១៩

ខេត្តកំពង់ស្ពឺ​​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ​ចំនួន២៤​នាក់​បន្ថែម​ទៀត​ ភាគច្រើន​ជា​កម្មករ​រោងចក្រ

បានផុស

នៅ

​​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ​ថ្មី​ចំនួន​២៤​រូប​បន្ថែមទៀត ​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកជំងឺ​កើន​ឡើង​ដល់​ទៅ​២៤៥​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ បាន​ឲ្យ​ដឹង​ថា ​ក្នុងចំណោម​អ្នករក​ឃើញ​ថ្មី​ចំនួន​២៤​នាក់​នេះ​​ក្នុងនោះ​មាន​១៩​នាក់​ជា​កម្មករ​រោង​រួមមាន​ចក្រ​វ៉ា​សាន់​ចំនួន​១៧​នាក់ ​និង​រោងចក្រ​សាន់​បេស​ចំនួន​២​នាក់​ និង​ក្រៅពីនេះ ​ជា​កូន​និង​សាច់ញាតិ​របស់​កម្មករ​ទាំងនោះ​។​

​នៅ​ថ្ងៃទី​១៦​ឧសភា​នេះដែរ​ មាន​អ្នកជំងឺ​ចំនួន​១៣​នាក់​ បានជា​សះស្បើយ​ផង​ដែរ​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកជា​កើន​ឡើង​ដល់​ចំនួន​២៨​នាក់​ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​២១៧​នាក់​និង​ស្លាប់​ចំនួន​៧​នាក់​ផង​ដែរ​។

​​រដ្ឋបាលខេត្ត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​បាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ បុគ្គល​ខាងលើ សូម​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក និង​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ដើម្បី​យក​សំណាក់ នៅ​មន្ទីរពេទ្យបង្អែក​។ ​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ ​ចេះតែ​បន្ត​កើនឡើង​នោះ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ បាន​សម្រេច​យក​អនុវិទ្យាល័យ​ឡុង​ស៊ា​ង​មួយកន្លែង​ទៀត​ ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​ភ្នំស្រួច​ ដែល​អាចដាក់​គ្រែ​បាន​៣០០​គ្រែ​ធ្វើជា​មណ្ឌល​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩​ ខណៈ​មណ្ឌល​ព្យាបាល​ចំនួន​៦​កន្លែង​ បាន​ដាក់​អ្នកជំងឺ​ជិត​ពេញ​អស់ហើយ​។​ បើតាម​គម្រោង​មណ្ឌល​ព្យាបាល​អនុវិទ្យាល័យ​ឡុង​ស៊ា​ង​នេះ​ គ្រោង​នឹង​រៀបចំ​ឲ្យ​រួចរាល់​ នៅក្នុង​រយៈពេល​២​ថ្ងៃ​ខាងមុខនេះ​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​យូរ​បំផុត​ត្រឹម​ខែ​មិថុនា ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​អាយុ ១៨ ឆ្នាំ បាន​​ចាក់វ៉ាក់សាំង​គ្រប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៣ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣៥ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៨ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម