Connect with us

ជីវិតកម្សាន្ដ

សិល្បករ​-​សិល្បការិនី​ខ្វះខាត​នៅ​តំបន់​បិទ​ខ្ទប់​ ៣៣​រូប​ទទួលបាន​អំណោយ​

បានផុស

នៅ

​ដើម្បី​ចូលរួមចំណែក​សម្រាល​ជីវភាព ​និង​ការលំបាក​ស្ថិតក្នុង​ដំណាក់កាល​នៃ​ជំងឺ​កូ​វីដ​-១៩ នោះ​សិល្បករ​-​សិល្បការិនី​ខ្វះខាត​នៅ​តំបន់​បិទ​ខ្ទប់​៣៣​រូប​ទទួលបាន​អំណោយ​ពី​សមាគម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហេង ឡុង ​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ​បាន​ថ្លែងថា​សមាគម​បាន​ឧបត្ថម្ភ​« មូលនិធិ​សិល្បករ​ចាស់ជរា​»​ ដែល​រួមមាន​ថវិកា​១០ម៉ឺន​រៀល ,​អង្ករ២៥​គីឡូ ,​ត្រីខ​១​យួរ ,​មី​១​កេស​,​ម៉ាស​១​ដុំ​(៥០​ម៉ាស​) និង​ទឹកស៊ីអ៊ីវ​១​យួរ​ដល់​សិល្បករ -​សិល្បការិនី​ខ្វះខាត​នៅ​តំបន់​បិទ​ខ្ទប់​ចំនួន​៣៣​រូប ។​

លោក​បន្ថែមថា​ សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​សូម​គោរព​ថ្លែងអំណរគុណ​ដល់​សប្បុរស​ជន​ទាំងអស់ ​ដែល​បាន​ជួយឧបត្ថម្ភ​ដល់​«​មូលនិធិ​សិល្បករ​ចាស់ជរា​»​ជាពិសេស​សូម​គោរព​ថ្លែង​អំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ដែល​បាន​ឧបត្ថម្ភ​ថវិកា៥​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​ក្នុង​រយ​:​ពេល​៥​ឆ្នាំ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម