Connect with us

កូវីដ-១៩

សិង្ហបុរី ព្រមានថា កុមារងាយរងគ្រោះដោយវីរុសកូវីដបំប្លែងខ្លួនបំផុត

បានផុស

នៅ

ប្រទេសសិង្ហបុរីបានព្រមានកាលពីថ្ងៃអាទិត្យថា វីរុសបំប្លែងខ្លួនប្រភេទថ្មី ដូចវីរុសមួយដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសឥណ្ឌា កំពុងជះឥទ្ធិពលដល់កុមារកាន់តែច្រើន ខណៈប្រទេសនេះត្រៀមបិទសាលារៀនភាគច្រើនចាប់ពីសប្តាហ៍នេះទៅ ហើយរៀបចំផែនការចាក់វ៉ាក់សាំងដល់ក្មេងៗ។

Singapore warns children susceptible to virus variants, shuts schools

សាលាបឋមសិក្សា អនុវិទ្យាល័យនិងមធ្យមសិក្សាទាំងអស់ នឹងប្តូរទៅរកការរៀនពីផ្ទះវិញចាប់ពីថ្ងៃពុធរហូតដល់ចុងបញ្ចប់នៃឆមាស នៅថ្ងៃទី២៨ខែឧសភានេះ។

រដ្ឋមន្រ្តីក្រសួងអប់រំលោក Chan Chun Sing បាននិយាយថា “ភាពបំប្លែងនៃវីរុសទាំងនេះ គឺសាហាវជាងមុន ហើយពួកគេហាក់ដូចជាវាយប្រហារទៅលើក្មេងៗខ្លាំងបំផុត”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានអះអាងថា គ្មានកុមារណាម្នាក់ដែលឆ្លងវីរុសនេះ មានជំងឺធ្ងន់ធ្ងរទេ ហើយមួយចំនួនទៀតមានរោគសញ្ញាស្រាល។

កាលពីថ្ងៃអាទិត្យ ប្រទេសសិង្ហបុរីបានបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន៣៨ករណី ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក។

Singapore warns children susceptible to virus variants, shuts schools | The  Edge Markets

ទន្ទឹមនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Ong Ye Kung បានលើកឡើងថា វីរុសប្រភេទ B1617 ហាក់ដូចជាប៉ះពាល់ដល់កុមារច្រើនជាង។ យ៉ាងណាក្តី គេមិនទាន់ច្បាស់ទេថាតើមានកុមារប៉ុន្មាននាក់បានឆ្លងមេរោគនេះ។

គួរបញ្ជាក់ថា ប្រទេសសិង្ហបុរីបានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ-១៩ជាង ៦១,០០០ករណីដែលភាគច្រើនជាប់ទាក់ទងនឹងការផ្ទុះឡើងនៅក្នុងអន្តេវាសិកដ្ឋានពលករបរទេសកាលពីឆ្នាំមុន ហើយមានមនុស្សស្លាប់ចំនួន៣១នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ក្តៅៗ ទីបំផុត ឥណ្ឌា ចាប់ផ្តើមចែកចាយថ្នាំព្យាបាលជំងឺកូវីដ-១៩ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម