Connect with us

កូវីដ-១៩

ចេញ​ហើយ​តួលេខ​អ្នក​ឆ្លងថ្មី​​នៅរាជធានី​ភ្នំពេញ

បានផុស

នៅ

រដ្ឋបាលរាជធានី​ភ្នំពេញ បាន​ប្រកាស​តួលេខ​អ្នក​ឆ្លង​ថ្មី ១៣០ នាក់ទៀត យោងតាម​លទ្ធផល​វិភាគ​ដែល​បាន​ចេញផ្សាយ​នៅថ្ងៃនេះ ខណៈ​ទូទាំង​ប្រទេស​​​មានករណី​ឆ្លង​សរុប ៣៦០​នាក់។

អត្តសញ្ញាណ​អ្នក​ឆ្លង​នៅ​រាជធានី​ភ្នំពេញដែលរកឃើញ​អ្នក​ឆ្លង​ច្រើន​ គឺ​នៅ​​ខណ្ឌ​មានជ័យ​នៅក្នុង​​សង្កាត់​ស្ទឹងមានជ័យ ៣ និង​នៅ​តំបន់​ខណ្ឌ​ពោធិ៍សែនជ័យ។

បើ​តាម​តួលេ​ខប្រកាស​នៅ​ថ្ងៃនេះ រាជធានី​ភ្នំពេញ​មានក​ារ​ថយ​ចុះចំនួន​អ្នក​ឆ្លង​ថ្មី។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២១​ រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៤៤នាក់ និង​នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រកឃើញករណីវិជ្ជមានចំនួន ២០១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម