Connect with us

កូវីដ-១៩

ប្រពន្ធកូនចៅ មានវិជ្ជមាន​កូវីដ១៩ ឆ្លងពីសពលោកតា​វ័យ៩៨ឆ្នាំដែលស្លាប់កាល​ពីយប់មិញ

បានផុស

នៅ

ក្រុម​គ្រួសារ​របស់​លោក​តា អ៊ុក នៅ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា មាន​សមាជិក​៣នាក់​ រក​ឃើញ​វិជ្ជ​មានកូវីដ១៩។

ជំនួយការ​ចៅសង្កាត់ច្បារអំពៅ២ បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ថ្ងៃ​ទី​១៧​ខែ​ឧសភា​នេះ​ថា​ក្រុម​គ្រូពេទ្យ​បាន​ចុះ​យក​សំណាក​សមាជិក​គ្រួសារ​សព​របស់​លោក​តា​អ៊ុក នៅ ៦​នាក់​រក​ឃើញ ៣ នាក់​វិជ្ជមានជំងឺកូវីដ​១៩។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកតា អ៊ុក នៅ អាយុ៩៨ឆ្នាំ បាន​ទទួល​មរណកាល​នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​គល់​ស្ពាន​មុនី​វង្ស​ចាស់ ក្នុង​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅទី២​ ខណ្ឌច្បារ​អំពៅរាជធានីភ្នំពេញ។​​

សមាជិកដែលឆ្លង មានលោកយាយជាប្រពន្ធ កូនស្រីបង្កើតក្នុងវ័យជាង៣០ឆ្នាំ​ព្រមទាំងចៅប្រុស​អាយុ១១ឆ្នាំ។តាមការ​រៀប​រាប់​ពី​ក្រុម​គ្រួសារ​លោកតា​បាន​ឲ្យ​ដឹង​ថា​លោក​តាម​បាន​ធ្លាក់​ខ្លួន​ឈឺ​៥​ថ្ងៃ​សោះ​មិន​គួរ​ដល់​មរណកាល​ហើយ​អ្វី​ដែល​មិន​អស់​ចិត្ត​នោះ​គឺ​គ្មាន​រោគ​សញ្ញា​ណា​ដែល​លោក​តា​ត្រូវ​មាន​វីជ្ជមាន​កូវីដ១៩ ​រហូត​ដល់​ពេល​គ្រូពេទ្យ​ចុះ​មក​យក​សំណាក​​សព​លោក​តា​ទើប​ដឹង​ថា​មាន​ផ្ទុក​វីរុស​​កូវីដ១៩៕

អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៦ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

Sokha Hotels

ព័ត៌មានពេញនិយម