Connect with us

កូវីដ-១៩

ស្ថានទូត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ប្រទេស​ថៃ ចូលរួម​អនុវត្ត​តាម​វិធានការ​របស់​អាជ្ញាធរ ខណៈ​ជំងឺ​នេះ​រីក​រាលដាល​កាន់តែខ្លាំង

បានផុស

នៅ

ស្ថានទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៧ ខែឧសភា នេះ បាន​បញ្ជាក់ថា បច្ចុប្បន្ន​នៅ​ប្រទេស​ថៃ មាន​តំបន់​មួយចំនួន ត្រូវ​បាន​រឹតត្បិត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ រលក​ថ្មី នៅក្នុង​ប្រទេស​ថៃ ហើយ​ស្ថានទូត​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ មេត្តា​ចូលរួម​អនុវត្ត​តាម​វិធានការ​ណែនាំ និង​បទ​ប្បញ្ញត្តិ ដែល​អាជ្ញាធរ​ថៃ បាន​ដាក់​ចេញ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​បង្ការ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​ក៏​កាច​សាហាវ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ ឧសភា នេះ ប្រទេស​ថៃ​បាន​ប្រទេស​ថៃ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​កូ​វីដ​-១៩ ថ្មី​ចំនួន​៩.៦៣៥ ករណី ក្នុងនោះ មាន​ការឆ្លង​ក្នុងចំណោម​អ្នកទោស​ក្នុង​ពន្ធនាគារ​ចំនួន​៦.៨៥៣ ករណី ហើយ​សរុប​បញ្ចូល​គ្នា ធ្វើ​ឲ្យ​ការឆ្លង​នៅ​ប្រទេស​ថៃ​មាន​ចំនួន​១១១.០៨២​ករណី និង​មាន​ករណី​ស្លាប់​ថ្មី​ចំនួន​២៥​នាក់ ហើយ​អ្នកស្លាប់​សរុប​ចំនួន​៦១៤​នាក់​។

សូមបញ្ជាក់ថា នៅ​ស្ថានភាព នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ​នេះ ស្ថានទូត​តែងតែ​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួន ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ជួប​ការលំបាក​ផងដែរ ហើយ​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ របស់​អាជ្ញាធរ​សុខាភិបាល​របស់​ព្រះរាជាណាចក្រ​ថៃ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ វិនាទី មុន

ចិនផ្ដល់ឧបករណ៍តេស្តរកសារធាតុញៀនចំនួន១​ ៣០០០តេស្ដ ដល់ក្រសួងមហាផ្ទៃ  

ព័ត៌មានអន្ដរជាតិ១៨ វិនាទី មុន

គ្រូពេទ្យរុស្ស៊ី បង្កើតប្រវត្តិសាស្រ្តពិភពលោក វះកាត់យកសាច់មហារីក ១៧០ដុំ ពីខ្លួនមនុស្ស ដោយជោគជ័យ

ព័ត៌មានជាតិ៣ នាទី មុន

ថ្នាក់ដឹកនាំធនាគារជាតិចង់ឱ្យកម្មកររោងចក្របើកប្រាក់ខែជាប្រាក់រៀល

សន្តិសុខសង្គម១៤ នាទី មុន

ស្នងការខេត្តបន្ទាយមានជ័យ កំពុងស្រាវជ្រាវករណីអធិការរងក្រុងប៉ោយប៉ែត យកលុយពលរដ្ឋជិត២ម៉ឺនដុល្លាររត់ការចូលក្របខណ្ឌ

ព័ត៌មានជាតិ២០ នាទី មុន

អង្គការទស្សនៈពិភពលោក កៀរគររកសៀវភៅ ១ ម៉ឺនក្បាល ដើម្បីផ្ដល់ឱ្យបណ្ណាល័យនៅតំបន់ដាច់ស្រយាល

Sokha Hotels

ព័ត៌មានពេញនិយម