Connect with us

កូវីដ-១៩

តៃវ៉ាន់​ផ្ទុះ​កូវីដ​គួរ​ឲ្យ​បារម្ភ​ ខណៈ​ប្រព័ន្ធ​ការពារ​មាស​របស់​ខ្លួន​ធ្លុះធ្លាយ​

បានផុស

នៅ

ការ​រាត​ត្បាត​កូវីដ-១៩​​​នៅ​កោះ​តៃវ៉ាន់​យ៉ាង​លឿន​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​បាន​បង្កើតជា​ចម្ងល់​អាសន្ន​ថា​ ហេតុ​អ្វី​បាន​ជា​ប្រទេស​កោះ​មួយ​នេះ​​ធ្លុះ​ធ្លាយ​​ប្រព័ន្ធ​ការពារ​​មាស​របស់​ខ្លួន?

កាល​ពី​ឆ្នាំ​២០២០ រដ្ឋ​កោះ​ដែល​មាន​ប្រជា​ជន​២៤​លាន​នាក់​មាន​តួលេខ​អ្នក​ឆ្លង​កូវីដ-១៩​ជាង​១​ពាន់​នាក់​ប៉ុណ្ណោះ ហើយ​ប្រហែល​ជា​៩០​%​នៃ​ពួក​គេ​គឺ​ជា​អ្នក​មក​ពី​ក្រៅ​ប្រទេស​ថែម​ទៀត។ ការ​ឆ្លង​​លេច​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​សូន្យ ករណី​​ស្លាប់​មាន​តែ​២​នាក់ ហើយ​រយៈ​ពេល​២៥៣​ថ្ងៃ​ចុង​ក្រោយ​គ្មាន​ករណី​ឆ្លង​ម្នាក់​សោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​កាល​ពី​ថ្ងៃសុក្រ​កន្លង​ទៅ​នេះ ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ថា ករណី​ឆ្លង​កូវីដ-១៩​ថ្មី​មាន​ចំនួន​២៩​នាក់ បន្ទាប់​មក​នៅ​ថ្ងៃ​សៅរ៍​ឡើង​ដល់​១៨០​នាក់ នៅ​ថ្ងៃ​អាទិត្យ​ឡើងដល់​២០៦​នាក់ និង​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​ឡើង​ដល់​៣៣៣​នាក់។

ភាគ​ច្រើន​អ្នក​ឆ្លង​​ថ្មី​នៅ​ភាគ​ខាង​ជើង ដោយ​មាន​ចង្កោម​ធំ​បំផុត​នៅ​ទី​ក្រុង​ Taipei និង New Taipei ដែល​ជា​​មណ្ឌល​ធ្វើ​តេស្ត​​បានរាយការណ៍​ថា អត្រា​ឆ្លង​១០​%។ ប្រហែល​ជា​៩១%​នៃ​អ្នក​ដំណើរ​ក្នុង​ស្រុក​បាន​ឆ្លង​ជាប់​គ្នា​៤​ថ្ងៃ​ចុង​ក្រោយ​។

ការ​ផ្ទុះ​​កូវីដ-១៩​បាន​ចាប់​ផ្តើម​កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​នេះ ​ដែល​ពាក់​ព័ន្ធ​នឹង​ក្រុម​​អ្នក​បើក​យន្តហោះ​ដែល​មក​ពី​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ​ China Airlines និង​ព្រលាន​យន្តហោះ Taoyuan​ Novotel ដែល​ទាំង​ពីរ​នេះ​ជា​កន្លែង​ដាក់​ក្រុម​អ្នក​យន្តហោះ​​ធ្វើ​ចត្តាឡីស័ក និង​អ្នក​​ធ្វើ​ដំណើរ​​ដែល​បាន​កក់​ទុក​​នៅ​​ក្នុង​ផ្នែក​នៃ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​ស្រុក។

ករណី​ឆ្លង​កូវីដ-១៩​ទី​១​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​បើក​យន្តហោះ​ពីរ​នាក់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា។ ១០​ថ្ងៃ​ក្រោយ​មក មជ្ឈមណ្ឌល​គ្រប់​គ្រងជំងឺ​ឆ្លង​កណ្តាល​ (CECC) បាន​ប្រកាស​​ពី​ការ​ស៊ើប​អង្កេត​​ពី​«ហានិភ័យ​នៃ​ការ​ចម្លង​ដែល​អាច​ទៅ​រួច» ក្នុង​ចំណោម​បុគ្គលិក​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​នៅ​ព្រលាន​យន្តហោះ Novotel រយៈ​ពេល​​១៤​ថ្ងៃ​កន្លង​មក។

ករណី​ឆ្លង​​​បញ្ជាក់​ពី​ការ​ភ័យ​ខ្លាច​​អំពី​ការ​សម្រេច​របស់​រដ្ឋាភិបាល​​ចំពោះ​ការ​​បន្ថយ​​ពេល​វេលា​នៃ​ការ​​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ក្រុម​អ្នក​បើក​យន្តហោះ​ ​មក​សល់​ត្រឹម​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​​​នៅ​ពាក់​កណ្តាល​មេសា​​ជា​មួយ​នឹង​​ពេល​វេលា​​​តាម​ដាន​សុខភាព​របស់​ពួក​គេ។

​ការ​ស៊ើប​អង្កេត​នោះ​ សមាជិក​ក្រុម​អ្នក​បើក​បរ​ជា​ច្រើន​​ត្រូវ​បាន​ត្រួត​ពិនិត្យ ហើយ​​រក​ឃើញ​ថា ពួក​គេ​ខ្លះ​បាន​​ទៅ​កាន់​ទី​តាំង​សាធារណៈ​មួយ​ចំនួន កំឡុង​ពេល​ការ​ឆ្លង​រាល​ដាល​ដែល​បំពាន​លើ​បំរាម​។

អតីត​ស្នងការ​សុខាភិបាលតៃប៊ិ អ្នក​ស្រី​ Chiou Shu-ti បាន​និយាយ​ថា អាជ្ញាធរកំពុង​ប្រឡែង​លេង​ជា​មួយ​ភ្លើង ដោយ​បានបន្ថយ​គោលការណ៍​នៃ​ពេល​វេលា​ធ្វើ​ចត្តាឡីស័ក និង​ធ្វើ​តេស្ត​សម្រាប់​អ្នក​មក​ដល់​ថ្មី។

ដើម​ខែ​ឧសភា​នេះ បុគ្គលិក​អាកាសចរណ៍ និង​សណ្ឋាគារ​១៨​នាក់ និង​សមាជិក​គ្រួសារ​១១​នាក់បាន​តេស្ថ​ រក​ឃើញ​វិជ្ជមាន ហើយ​មិន​យូរ​ប៉ុន្មាន​​ករណី​ឆ្លង​ជា​ច្រើន​បាន​​លេច​ឡើង​នៅ​ក្នុង​ប្រទេស​ដោយ​មិន​ដឹង​ថា​ វា​ជាប់​ពាក់​ព័ន្ធ​នឹង​​ព្រលាន​យន្តហោះ ឬ​ក៏​សណ្ឋាគារ​ទេ។ នៅ​ថ្ងៃ​ចន្ទ មាន​ករណី​ឆ្លង​​ជា​ច្រើន​នៅ​ទី​ក្រុង​ចំនួន​៩​​ដែលត្រូវ​បាន​រក​ឃើញ​ថា​ជា​ប្រភេទ​វីរុស​ដូច​ទៅ​នឹង​វីរុស​បំប្លែង​ខ្លួន​នៅ​ចក្រភព​អង់គ្លេស។

ជា​ការ​ឆ្លើយ រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រកាស​ពី​ការ​បញ្ឈប់​ការ​ជួប​ជុំ បិទ​អាជីវកម្ម​មួយ​ចំនួន ទី​តាំង​សាធារណៈ​ និង​សាលា​រៀន កាត់​បន្ថយ​សេវាកម្ម​​វេជ្ជសាស្ត្រ​ដែល​មិន​មែន​កូវីដ-១៩ និង​រឹត​បណ្តឹង​ព្រំ​ដែន។

អ្នក​ស្រុក​​ត្រូវ​បាន​ជំរុញ​ឲ្យ​បង្កើន​អនាម័យ និង​ជៀស​វាង​ការ​ធ្វើ​ដំណើរ។ ប៉ុន្តែ​វិធានការ​ខុស​ៗ​​គ្នា​នៅ​ទូទាំង​កោះ​តៃវ៉ាន់ ហើយ​សូម្បី​គោលការណ៍​រឹត​ត្បិត​នៅ​ Taipei និង New Taipei ក៏​មិន​ត្រូវ​បាន​ដាក់​ទាំង​ស្រុង​ដែរ។

រដ្ឋមន្ត្រី​សុខាភិបាល​តៃវ៉ាន់​លោក Chen Shih-chung បាន​ទទួល​ស្គាល់​ពី​ចេតនា​របស់​លោក​ដែល​បាន​អនុញ្ញាត​ឲ្យ​បន្ត​អាជីវកម្ម ក្នុង​នោះ​រាប់​​ទាំង​​ការ​ជួប​អាហារ​ពេល​ល្ងាច​ផងបន្ត​បើក​ដំណើរ​ការ។ លោក​និយាយ​ថា ៖«ស្មារតី​នៃ​កម្រិត​ទី​៣​គឺ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រាល​ដាន​កូវីដ-១៩ កាត់​បន្ថយទំហំ​នៃ​ការ​ជួប​ជុំ​»។​

លោក Hassan Vally សាស្ត្រាចារ្យសុខភាព​សាធារណៈ​​នៅ​សាកល​វិទ្យាល័យ Melbourne’s La Trobe University​ បាន​លើក​ឡើង​ថា បន្ទាប់​ពី​១៦​ខែ វា​នៅ​តែ​មិន​ឃើញ​ច្បាស់​ពី​អ្វី​ដែល​ជា​គោលការណ៍​ដាក់​បំរាមពិត​ប្រាកដ​។

លោក​បន្ថែម Vally ថា តៃវ៉ាន់ធ្លាប់​មាន​ស្តង់ដារ​មាស​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រាល​ដាលកូវីដ-១៩​​កាល​ពី​ដំបូង និង​កិច្ច​សហ​ការ​របស់​​សហគមន៍​ខ្ពស់​ជា​មួយ​នឹង​សំណើរ​មិន​ចាំបាច់​ទាម​ទារ​​ផង ក៏​ពួក​គេ​​​​ស្ថិត​នៅ​​ផ្ទះគឺ​ជា​គុណសម្បត្តិ​ដ៏​ធំ​សម្បើម។

លោក​និយាយ​ថា ៖«វា​​មាន​ប្រសិទ្ធភាព​ទេ ប្រសិន​បើ​​ដាក់​បំរាម​ដោយ​គ្មាន​ការ​បង្ខំ​អនុវត្ត? ចម្លើយ​នឹង​ឃើញ​កាន់​តែ​ច្បាស់​សម្រាប់​៧​ថ្ងៃ​ខាង​មុខ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម