Connect with us

កូវីដ-១៩

៣ ថ្ងៃ​ជាប់​គ្នា ខេត្ត​តាកែវ​ឆ្លង​មួយ​ថ្ងៃ​ជាង ៥០ នាក់ ៨០ ភាគរយ​ជា​អ្នក​ស្រុក​ព្រៃកប្បាស និង​បាទី

បានផុស

នៅ

ខេត្ត​តាកែវ​មាន​ការ​ឆ្លង​រាលដាល​កូវីដ​មួយ​ថ្ងៃ​ជាង ៥០ នាក់ រយៈ​ពេល ០៣ ថ្ងៃ​ជាប់​គ្នា។ ខេត្ត​មាន​ចម្ងាយ​មិន​ដល់​ ១០០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ​អ្នក​ឆ្លង​ភាគច្រើន​ជា​កម្មករ​កម្មការិនី​បម្រើ​ការ​នៅ​តាម​រោងចក្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សាវេត អភិបាល​រង​ខេត្ត​តាកែវ​បាន​ថ្លែង​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរសព្ទ​នៅ​មុន​នេះ​បន្តិច​ថា ​ខេត្តតាកែវ​ដែល​រកឃើញ​ករណី​ឆ្លង​​ភាគច្រើន​គឺ​នៅ​ស្រុក​បាទី និង​ស្រុក​ព្រៃកប្បាស ពាក់ព័ន្ធ​កម្មករ​កម្មការិនី​ធ្វើការងារ​នៅ​រោងចក្រ។

លោក​បញ្ជាក់​ថា នៅ​ស្រុក​បាទី មួយ​ថ្ងៃ​រក​ឃើញ​ចន្លោះ​ពី ៤០ នាក់ ទៅ ៥០ នាក់។ មូលហេតុ​សំខាន់ ដោយសារ​អាជ្ញាធរ​បាន​យក​កម្មករ​ដែល​សង្ស័យ​ជាង ៣០០០ នាក់​ មក​ធ្វើ​ចត្តាឡីស័ក ហើយ​សម្រុក​ធ្វើ​តេស្ត​រហ័ស​ទើប​តួលេខ​អ្នក​ឆ្លង​កើន​ឡើង​ច្រើន​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

“តួលេខ​អ្នក​ឆ្លង​ប្រហែល ៨០ ភាគរយ​ស្ថិត​នៅ​ក្នុង​រង្វង់​អ្នក​ធ្វើ​ចត្តាឡីស័ក​ ដូច្នេះ​ចំនួន​នឹង​អាច​ថយ​ចុះ​មក​វិញ ក្រោយ​ពេល​អាជ្ញាធរ​បញ្ចប់​ការ​ធ្វើ​តេស្ត​លើក​ទីពីរ​លើ​អ្នក​ជាប់​ចត្តាឡីស័ក​កាល​ពី​ម្សិលមិញ​នេះ”។

បើ​តាមការ​បញ្ជាក់​បន្ថែម​របស់​លោក​អភិបាល​រង​ខេត្ត​តាកែវ ក្នុង​ចំណោម​អ្នកឆ្លង​គឺជា​​កម្មករ​ធ្វើការ​នៅ​រោងចក្រសាន់បូជាង ២០០នាក់។​

លោក​ថា រោងចក្រ​សាន់ប៊ូ​នេះ​មានទីតាំង​នៅ​ខេត្ត​កណ្តាល តែ​មានបង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​បាទី និង​ស្រុក​ព្រៃកប្បាស​ជាច្រើន​រយនាក់​​បានបម្រើការងារ ដែល​បាន​ឆ្លង​កូវីដ១៩។

បើ​តាម​លោក​អភិបាល​រង​ អាជ្ញាធរ​បាន​រៀបចំ​មណ្ឌល​ចត្តាឡីស័ក ៣២ កន្លែង ដើម្បី​ដាក់​​កម្មករ​ដែល​សង្ស័យ កុំ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​ឆ្លង​ក្នុង​គ្រួសារ។​

ត្រឹម​តែ ៣ ថ្ងៃ​ចុងក្រោយ ខេត្ត​តាកែវ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ ជាង ១៧០ នាក់ ខណៈ​ទូទាំង​ខេត្ត​មាន​ជាង ៤០០ ករណី ជា​តួលេខ​ដ៏​ខ្ពស់​សម្រាប់​ខេត្ត​ក្រុង​ដែល​ផ្ទុះ​រាល​ដាល​កូវីដ ១៩ បន្ទាប់​ពី​រាជធានី​ភ្នំពេញ។

នេះតួលេខអ្នក​ឆ្លងនៅ​ខេត្តតាកែវ​គិត​ត្រឹម​ថ្ងៃ ១៧ ឧសភា ២០២១

ប្រធាន​មន្ទីរសុខាភិបាល​ខេត្តតាកែវ បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ត្រូវអនុវត្ត​កាតព្វកិច្ចពាក់ម៉ាស និង​កាតព្វកិច្ច​រក្សាគម្លាត​សុវត្ថិភាព​ឱ្យបាន​ម៉ឺងម៉ាត់បំផុត។ អ្នក​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ត្រូវ​ពាក់​ម៉ាស កុំប្រឡែង​គ្នា និង​ត្រូវ​រក្សា​គម្លាត​ពីគ្នា​ដើម្បី​ចៀសវាង​ការឆ្លងជំងឺកូវីដ-១៩ ពី​បុគ្គល​មួយ​ទៅបុគ្គល​នៅក្នុងកំឡុង​ធ្វើ​ចត្តាឡីស័ក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម