Connect with us

កូវីដ-១៩

ខេត្តព្រៃវែងប្រកាសរកឃើញអ្នកឆ្លងកូវីដ ថ្មី៦នាក់បន្ថែម

បានផុស

នៅ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២១ នេះ បាន​បន្ត​រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៦នាក់បន្ថែមទៀត ដែលជាករណីឆ្លង​មកពីរាជធានីភ្នំ​ពេញ ខេត្ត និងមកពីក្រៅប្រទេស។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៦នាក់ (ស្រី៣នាក់) មកពីរាធានីភ្នំពេញ​៣នាក់ ខេត្តត្បូងឃ្មុំ១នាក់ និងមកពីប្រទេសថៃ២នាក់ ។

រដ្ឋបាលខេត្ត សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមាន​កូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូនដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុ​សំណាក​ដើម្បីវិភាគ​រក​វីរុស​កូ​វីដ-១៩​នៅមន្ទីរពេទ្យបង្អែកស្រុក និងធ្វើចត្តាឡីស័កនៅ​ផ្ទះដាច់ដោយ​ឡែករយៈ​ពេល១៤​ថ្ងៃ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែង​មានអ្នកឆ្លងជំងឺកូវិដ-១៩ សរុប​១៨៨នាក់ ព្យាបាលជាសះស្បើយចំនួន១០១នាក់ កំពុងសម្រាកព្យាបាល៨៤នាក់ និងស្លាប់​៣នាក់៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម