Connect with us

កូវីដ-១៩

ខេត្តតាកែវបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤៨នាក់បន្ថែម

បានផុស

នៅ

យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២១​នេះ រដ្ឋបាលខេត្តតាកែវបានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៤៨នាក់បន្ថែម​ទៀត ដែល​ជា​ករណីឆ្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង៤៨នាក់នោះមាន អាជីវករ កសិករ កុមារ និងកម្មករកម្មការិនីរោងចក្រ។

រដ្ឋបាលខេត្ត សូមអំពាវនាវប្រជាពលរដ្ឋដែលបានប្រាស្រ័យទាក់ទងជាមួយ​អ្នកផ្ទុកមេរោគកូវីដខាង​លើ ត្រូវប្រ​ញាប់​រួសរាន់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងផ្ដល់សំណាកវិភាគ​រកមេរោគ​កូវីដ-១៩ និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល​ចូមសហគមន៍មន្ថែមទៀត៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម