Connect with us

កូវីដ-១៩

ប្រជាជនចោទថា បណ្តាញ 5G ធ្វើឲ្យ ឥណ្ឌា ផ្ទុះកូវីដរលកទី២ ពេលនេះរដ្ឋាភិបាលចេញមុខបញ្ជាក់ច្បាស់ៗ

បានផុស

នៅ

រដ្ឋាភិបាលឥណ្ឌា ត្រូវបង្ខំចិត្តចេញមុខធានាដល់ពលរដ្ឋរបស់ខ្លួនថា បណ្តាញ 5G មិនបានបណ្តាលឲ្យមានការផ្ទុះឡើងនូវរលកទី២នៃជំងឺកូវីដ-១៩នោះទេ បន្ទាប់ពីទ្រឹស្តីនេះត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម។

ក្រុមមន្រ្តីបានចង្អុលបង្ហាញថា មិនមានបណ្តាញ 5G នៅក្នុងប្រទេសឥណ្ឌាទេ ដោយប្រទេសនេះ គ្រាន់តែអនុម័តការសាកល្បងបណ្តាញ 5G កាលពីសប្តាហ៍មុនប៉ុណ្ណោះ ហើយវាមិនទាន់ចាប់ផ្តើមឡើយ។

រដ្ឋាភិបាលបានចាត់ទុកទ្រឹស្តីក្បត់នេះថា “គ្មានមូលដ្ឋាននិងមិនពិត” ហើយបានជំរុញឲ្យសាធារណជន កុំមានការភាន់ច្រឡំចំពោះពាក្យចចាមអារ៉ាមនេះ។

នាយកដ្ឋានទូរគមនាគមន៍របស់ប្រទេសឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សារបោកបញ្ឆោតជាច្រើន កំពុងត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗគ្នា ដោយអះអាងថា រលកទី២នៃជំងឺកូវីដ-១៩ គឺបណ្តាលមកពីការសាកល្បងអង់តែនទូរស័ព្ទចល័ត 5G។

India Assures Citizens 5G Doesn't Cause COVID-19, Also Says Country Doesn't  Have 5G

សារដ៏ល្បីល្បាញមួយដែលត្រូវបានចែកចាយ លើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ជាតិវិទ្យុសកម្មពីអង់តែនទូរស័ព្ទដៃ លាយជាមួយខ្យល់អាកាសហើយធ្វើឲ្យវាពុល។ នោះជាមូលហេតុដែលមនុស្សកំពុងប្រឈមមុខនឹងការពិបាកដកដង្ហើម និងកំពុងស្លាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ឥណ្ឌា ដាក់អ្នកជំងឺកូវីដ ដេកក្រោមដើមស្តៅដើម្បីស្រូបអុកស៊ីសែន (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម