Connect with us

កូវីដ-១៩

គិត​ត្រឹម​ម៉ោង ២ រសៀលនេះ ​ខេត្ត​ចំនួន ៣ ​ប្រកាស​តួលេខ​អ្នក​ឆ្លង​មុន​គេ

បានផុស

នៅ

ខេត្ត​ចំនួន ០៣ បាន​ប្រកាស​តួលេខ​អ្នក​ឆ្លង​នៅ​ថ្ងៃនេះ ដែល​មាន​ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង និង​ខេត្ត​តាកែវ។

ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានថ្មី ០៥នាក់ នៅក្រុងកំពង់ចាម ស្រុកបាធាយ និងមកពីភ្នំពេញ។ បើ​តាមការ​បញ្ជាក់​របស់​អាជ្ញាធរ នៅថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ ២០២១ រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ធ្វើ​សំណាក​អ្នក​សង្ស័យ​ចំនួន ១៦៩ នាក់ ហើយ​លទ្ធផល​មាន​អ្នក​​វិជ្ជមាន​​ចំនួន ០៥ នាក់។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សទាំង ០៥នាក់ គឺ​​នៅ​ស្រុក​បាធាយ ០១នាក់, ស្រុកចំការលើ ០១នាក់ (ពលករមកពីថៃ), ក្រុងកំពង់ចាម ០១នាក់ និងស្រុកកំពង់សៀម ០២នាក់ (មកពីភ្នំពេញ)។

ដោយ​ឡែក​នៅ​ខេត្តព្រៃវែង រកឃើញករណីវិជ្ជមានថ្មីចំនួន ០៦នាក់ ដែល​ជា​ករណី​ឆ្លង​មក​ពី​បណ្តា​រាជធានី​ខេត្ត និង​អ្នក​មកពី​ក្រៅ​ប្រទេស ក្នុងនោះ​ ០៣ នាក់​នៅ​រាជធានី​ភ្នំពេញ ០១ នាក់ នៅ​ខេត្ត​ត្បូង​ឃ្មុំ និង ០២ នាក់​​មក​ពី​ថៃ។

ខេត្ត​ជង្រុក​ស្រូវ​ដ៏ធំ​គិត​មក​ដល់​ថ្ងៃ ១៧ ឧសភា នេះ ​តួលេខ​អ្នក​ឆ្លងសរុបចំនួន ១៨៨ នាក់ អ្នកជាសះស្បើ​យ ១០១ នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​ ៨៤ នាក់ និងស្លាប់ ០៣នាក់។

ចំណែក​ខេត្តតាកែវនៅ​ខាង​ត្បូងរាជធានី​ភ្នំពេញ ប្រកាស​មានអ្នក​ឆ្លង​ថ្មី​​ចំនួន​ ៤៨នាក់ ជា​ករណីឆ្លងក្នុងសហគមន៍។ អ្នកវិជ្ជមានជំងឺ​កូវីដ-១៩ទាំង៤៨នាក់នោះមាន អាជីវករ កសិករ កុមារ និងកម្មករកម្មការិនីរោងចក្រ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​នេះក្រសួង​សុខាភិបាល​បាន​ប្រកាស​មាន​​អ្នក​ឆ្លង​ថ្មី ៣៤៥ នាក់​ ការ​ឆ្លង​ក្នុង​​សហគមន៍​ចំនួន ៣៤៤ នាក់ និង​អ្នក​ដំណើរ​មក​ពី​បរទេស ០១ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម