Connect with us

កូវីដ-១៩

មន្ទីរធ្វើតេស្តជំងឺកូវីដ-១៩តែមួយគត់របស់ ហ្គាហ្សា ត្រូវ អ៊ីស្រាអែល វាយប្រហារ

បានផុស

នៅ

ក្រុមមន្រ្តីហាម៉ាស់បាននិយាយថា មន្ទីរពិសោធន៍ជំងឺកូវីដ-១៩ តែមួយគត់នៅជ្រោយហ្គាហ្សា លែងអាចធ្វើតេស្តបានទៀតហើយ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើគ្លីនិកមួយ។

ក្រុមមន្រ្តីនិយាយថា គ្លីនិក Al-Rimal ត្រូវបានបំផ្លាញមួយផ្នែក ខណៈក្រសួងសុខាភិបាលរបស់ទឹកដីនេះ និងការិយាល័យអឌ្ឍចន្ទក្រហមរបស់ប្រទេសកាតា ក៏រងការវាយប្រហារផងដែរ។

លោក Yousef Abu al-Rish អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា បុគ្គលិកពេទ្យនៅក្រសួងបានរងរបួស ដោយខ្លះរងរបួសធ្ងន់។

មុនពេលផ្ទុះជម្លោះយោធារវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលកាលពីសប្តាហ៍មុន អាជ្ញាធរនៅហ្គាហ្សាបានធ្វើតេស្តលើប្រជាជនជាមធ្យមប្រមាណ ១,៦០០នាក់ក្នុងមួយថ្ងៃ។

អត្រានៃការធ្វើតេស្តវិជ្ជមានគឺស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅលើពិភពលោក គឺ២៨ភាគរយ ហើយមន្ទីរពេទ្យត្រូវហូរហៀរដោយអ្នកជំងឺ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា រហូតមកដល់ពេលនេះ តំបន់ដែលមានប្រជាជនជិត២លាននាក់មួយនេះ បានទទួលវ៉ាក់សាំងចំនួន១២២,០០០ដូស។

WHO និយាយថា មនុស្សចំនួន១០៣,០០០នាក់ បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាដោយក្នុងនោះមានជាង៩៣០នាក់បានស្លាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Times of Israel

ចុចអាន៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ថា អាមេរិកកំពុងគាំទ្រប្រទេសខ្លួន ហើយរាល់ការវាយប្រហារគឺមិនឲ្យជនស៊ីវិលគ្រោះថ្នាក់ឡើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម