Connect with us

កូវីដ-១៩

វៀតណាម ចង់ទិញវ៉ាក់សាំង តែ Pfizer-BioNTech ហាមផ្តាច់ មិនឲ្យតថ្លៃ

បានផុស

នៅ

រដ្ឋាភិបាលវៀតណាម កំពុងពិចារណាលើការទិញវ៉ាក់សាំងកូវីដ Pfizer-BioNTech ខណៈក្រុមហ៊ុនផលិត បានបដិសេធលើការតថ្លៃ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាននិយាយកាលពីថ្ងៃចន្ទថា សមាជិករដ្ឋាភិបាលដែលត្រូវបានជ្រើសរើស នឹងត្រូវចូលរួមផ្តល់យោបល់លើកិច្ចព្រមព្រៀងមួយ ដើម្បីរកដំណោះស្រាយឲ្យប្រទេសវៀតណាមទទួលបានវ៉ាក់សាំង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឈ្មោះ Pfizer និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់។

ក្រៅពីការិយាល័យរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងផែនការនិងវិនិយោគនិងក្រសួងយុត្តិធម៌ នឹងត្រូវផ្តល់យោបល់លើបញ្ហានេះ។

ប៉ុន្តែរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បាននិយាយកាលពីថ្ងៃចន្ទថា ​“ក្រុមហ៊ុន Pfizer មិនយល់ព្រមចរចាលើតម្លៃ និងលក្ខខណ្ឌផ្សេងទៀតនៃកិច្ចសន្យាទេ ហើយប្រទេសវៀតណាមត្រូវឆ្លើយតបទៅក្រុមហ៊ុន Pfizer វិញមិនឲ្យលើសពីថ្ងៃអង្គារឡើយ”។

យ៉ាងណាក្តី តម្លៃនៃកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានបង្ហើបឲ្យដឹងឡើយ នៅពេលនេះទេ។

លោកនាយករដ្ឋមន្រ្តី Chinh និយាយថា ការទិញវ៉ាក់សាំងកូវីដ គឺជារឿងចាំបាច់និងបន្ទាន់ ហើយក្រសួងសុខាភិបាលទទួលបន្ទុកក្នុងការជ្រើសរើស ថាតើវ៉ាក់សាំងប្រភេទណាដែលវៀតណាមនឹងទិញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ឈីលី សរសើរវ៉ាក់សាំង Sinovac របស់ចិន ថា មានប្រសិទ្ធភាពអស្ចារ្យ!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ១៣ នាទី មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

សេដ្ឋកិច្ច២២ នាទី មុន

សមាគមដំឡូងមី ជំរុញឱ្យកសិករកាត់បន្ថយការប្រមូលផល ចំពេលតម្លៃកំពុងធ្លាក់ចុះ

ជីវិតកម្សាន្ដ៣៥ នាទី មុន

IU ប្រាប់ថា នាងជាស្ដេចញ៉ាំយឺត ហើយទំពាអាហារមួយៗ ប្រហែល ១៥០ដងទើបលេបចូលពោះ

ព័ត៌មានជាតិ៣៧ នាទី មុន

ដាក់លូរំដោះជំនន់ជន់លិចខែវស្សា ​នៅសាលាបឋម​សិក្សា​ និងវិទ្យាល័យប្ញស្សីកែវ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម