Connect with us

កូវីដ-១៩

អភិបាល​រាជធានី ចុះ​ពិនិត្យ​ស្ថានភាព តាម​ទីតាំង​ចាក់​វ៉ាក់សាំង ដើម្បី​ពង្រឹង និង​ពន្លឿន​ការចាក់​វ៉ាក់សាំង

បានផុស

នៅ

អភិបាល​រាជធានី​ភ្នំពេញ លោក​ ឃួ​ង ស្រេង​ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​ចុះ​ត្រួត​ពិនិត្យ​ទី​តាំង​វ៉ាក់សាំង​នៅខណ្ឌ​ចំនួន​៣​នៅ​ក្រុងភ្នំពេញ ដើម្បី​ពង្រឹង និង​ពន្លឿន​ការចាក់​វ៉ាក់សាំង កាល​ពី​ព្រឹក​មិញ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​ពង្រឹង និង​ពន្លឿន​នៃ​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ និង​កម្មករ កម្ម​ការី​នី នៅតាម​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នានា ទៅតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​-១៩ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាក​ការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនា​ការចាក់​វ៉ាក់សាំង នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា​នេះ​ បាន​ចុះ​ពិនិត្យ​ស្ថានភាព នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។

​លោក​ ឃួ​ង ស្រេង​ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​ចុះ​ពិនិត្យ ទីតាំង​ជាច្រើន​នៅក្នុង​ខណ្ឌ​ចំនួន​៣ ក្នុង​នោះ មាន​ខណ្ឌមានជ័យ ដង្កោ និង​ខណ្ឌ សែន សុខ។ ក្នុង​ការចុះពិនិត្យ​ទីតាំង​ជាច្រើន​កន្លែង​និង​ពេញ​មួយ​ព្រឹក​នៅ​ក្នុង​ខណ្ឌ​ខាងលើនេះ លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ស្រង់​បញ្ជី​ឈ្មោះ​ឲ្យ​បាន​ច្បាស់លាស់ ពិសេស ការ​ស្រង់​ស្ថិតិ បងប្អូន​កម្មករ កម្ម​ការី​នី ដែល​ត្រូវ​មកចាក់​វ៉ាក់សាំង ដើម្បី​យើង​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ទិន្នន័យ​មួយ​ច្បាស់លាស់ និង​បាន​ចាក់​បញ្ចប់​ទៅតាម​គម្រោង​ដែល​យើង​បាន​គ្រោងទុក​សម្រាប់​អ្នក​រស់នៅ​ភ្នំពេញ​។

ក្រៅពីនេះ លោក ​ឃួ​ង ស្រេង ក៏បាន​ណែនាំ​ទៅ​អាជ្ញាធរ​ក៏ដូចជា​ក្រុមការងារ ដែល​បាននិងកំពុង​អនុវត្ត លើ​ការចាក់​វ៉ាក់សាំង​នេះ ត្រូវ​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករ កម្ម​ការី​នី រក្សា​គម្លាត​សុវត្ថិភាព ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចៀស​ឱ្យបាន​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ដោយ​យើង​មិនបាន​ដឹងថា នរណាម្នាក់​មាន​ជំងឺ​កូ​វីដ​-១៩​នោះទេ ដូច្នេះ​យើង​ត្រូវតែ​រួមគ្នា​ដើម្បី​ទប់ស្កាត់​និង​កាត់ផ្តាច់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ឲ្យ​បាន​ជោគជ័យ​។ យុទ្ធនា​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល គឺជា​ការ​គិតគូរ​ខ្ពស់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ឆ្លង​ផុតពី​ការវាយប្រហារ​ដោយ​មេរោគ​កូ​វីដ​-១៩។

​គួរ​បញ្ជាក់​ថា ចាប់ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​កម្មករ កម្ម​ការិនី​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​០១ ឧសភា ដល់​ថ្ងៃទី​១៧​ឧសភា ២០២១​នេះ បើ​យោងតាម​របាយការណ៍​រ​បស់​ក្រសួងការពារជាតិ​និង​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា មាន​ពលរដ្ឋ​ចំនួន​៧០៧៥៧២​នាក់​ហើយ ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​នេះ​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​តើ​បម្រាម​គោចរ​ អាច​នឹង​ដក​ចេញ​ដែរ​ឬទេ​នៅ​ថ្ងៃ​ស្អែក ខណៈ​តំបន់​ក្រហម នឹង​កាន់​តែ​រួម​តូច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម