Connect with us

កូវីដ-១៩

កម្ពុជានឹងទទួលបានវ៉ាក់សាំង១លាន១សែនដូស ជាជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមយន្តការ COVAX

បានផុស

នៅ

កម្ពុជានឹងទទួលបានវ៉ាក់សាំង១លាន១សែនដូស ជាជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមយន្តការ COVAX។

នេះជាការបញ្ជាក់របស់ស្ថានទូតអាមេរិកនៅភ្នំពេញ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ និងបន្ទាប់ពីជំនួបពិភាក្សាការងាររវាងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ដើម្បីពិភាក្សាពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមស្ថានទូត នៅក្នុងជំនួបពិភាក្សានោះ ប្រមុខការទូតទាំងពីរបានពិភាក្សាពីវិធីដែលសហរដ្ឋអាមេរិក អាចជួយប្រទេសកម្ពុជាបាន នៅក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ និងការខិតខំជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិដែលកំពុងមាននៅប្រទេសភូមា។

បើតាមស្ថានទូតសហរដ្ឋអាមេរិក គឺជាដៃគូរឹងមាំជាប់លាប់មួយរបស់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេលនៃការរាតត្បាតជាសាកល នៃមេរោគ ដោយបានផ្តល់ថវិកាចំនួនជាង១១ លានដុល្លារ ជាជំនួយផ្តល់ឱ្យដោយផ្ទាល់ទាក់ទងនឹងជំងឺកូវីដ-១៩ ជំនួយបច្ចេកទេសសំខាន់ៗជាបន្ថែម លើកម្មវិធីសហការជាដៃគូជាយូរមកក្នុងផ្នែកសុខាភិបាល និងបានផ្តល់ថវិកាចំនួនជាង៤ពាន់លានដុល្លារ ដែលជាចំនួនផ្តល់ឱ្យលើសប្រទេសណាទាំងអស់ ដល់យន្តការកូវ៉ាក (COVAX) របស់អង្គការសុខភាពពិភពលោក ដែលតាមរយៈកម្មវិធីនេះ ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ១លាន១សែនដូស នៅត្រឹមដំណាច់ខែឧសភានេះ ហើយនឹងមានមកថែមទៀត។

ស្ថានទូតបានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកគាំទ្រការខិតខំរបស់ប្រទេសកម្ពុជា និងប្រទេសដទៃទៀតជាសមាជិកអាស៊ាន នៅក្នុងការជំរុញដំណើរការ និងស្ថាប័ននៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅក្នុងតំបន់ ដោយរួមទាំង នៅប្រទេសភូមាផងដែរ។ អស្ថិរភាពដែលបង្កឡើងដោយសាររដ្ឋប្រហារយោធា ប៉ះពាល់តំបន់ទាំងមូល ហើយប្រទេសជាសមាជិកអាស៊ាន មានតួនាទីដ៏សំខាន់ ក្នុងការជួយធ្វើឱ្យប្រទេសភូមាដើរលើគន្លងនៃលទ្ធិប្រជាធិបតេយ្យឡើងវិញ៕
អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម