Connect with us

កូវីដ-១៩

ថៃ​ពិចារណា​ដោះ​លែង​អ្នក​ទោស​៥​ពាន់​នាក់​ ដោយ​សារ​កូវីដ​-​១៩

បានផុស

នៅ

រដ្ឋាភិបាល​ថៃ​​កំពុង​ពិចារណា​ដោះ​លែង​​អ្នក​ទោស​ចេញ​ពី​​ពន្ធនាគារឲ្យបានច្រើនបំផុតហោចណាស់១៦% ដោយសារតែ​ការរាលដាលកូវីដ-១៩​ចូល​ក្នុង​ពន្ធនាគារលឿនបំផុតប៉ុន្មានងថ្ងៃចុងក្រោយនេះ។

ករណីឆ្លងថ្មីជាង១ម៉ឺននាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។ ចង្កោមឆ្លងថ្មីបំផុតទាំងនោះបានធ្វើឲ្យកំណើនឆ្លងថ្មីប្រចាំថ្ងៃនៅប្រទេសថៃបា​ហក់​ឡើងទ្វេដងជាប់កំណត់ត្រាខ្ពស់បំផុតកាលពីសប្តាហ៍មុន ក្នុងនោះកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះមាន២ភាគ៣នៃអ្នកឆ្លងថ្មីចំនួន ៩៦៣៥នាក់គឺរកឃើញនៅក្នុងពន្ធនាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្ទុះ​ឡើង​នៅ​ក្នុង​ពន្ធនាគារ​ឆ្លុះ​បញ្ចាំង​ពី​ផ្នែក​ជា​ច្រើន​នៃ​ទី​ក្រុង​បាំង​កក​ដែល​ជា​កន្លែង​ឆ្លង​រាល​ដាល​លឿន​បំផុត​​មាន​ទាំង​កន្លែង​សំណង់​​ដែល​មាន​មនុស្ស​ច្រើន និង​ទី​តាំង​អគារ​រដ្ឋាភិបាល​មួយ​កន្លែង។ អត្រា​ចាក់​វ៉ាក់សាំង​យឹត​ក៏​បាន​បន្ថែម​​បញ្ហា​​​ដល់​រដ្ឋាភិបាល​ថៃ​ទៀត។​

យោង​តាម​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​លោក Somsak Thepsuthin បាន​និយាយ​ថា ៖«ប្រសិន​បើ​យើង​មិន​​មាន​​វ៉ាក់សាំង​គ្រប់​គ្រាន់ ឬ​បើ​យើង​​មិន​អាច​ទប់​ស្កាត់​ការ​រាល​ដាល​លឿន​បំផុត​​ទាន់​ពេល​វេលា​​ទេ យើង​​នឹង​​គិត​​ពី​ការ​កាត់​បន្ថយ​ចំនួន​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​តាម​រយៈ​ការ​​ដោះ​លែង​។ ពួក​គេ​រង​ទុក្ខ​ពី​ការ​ជាប់​ពន្ធនាគារ​រួចហើយ។ ពួក​គេ​មិន​គួរ​ទទួល​រង​ទុក្ខ​ច្រើន​ជាង​នេះ​ទៀត​ទេ»។

អ្នក​ទោស​ប្រហែល ៣១១ ០០០​នាក់ ​បាន​កំពុង​កើន​លើស​​សមត្ថភាព​៥​%នៃ​ពន្ធនាគារ​ថៃ​។ ជាង​៨០​%​​នៃ​អ្នក​ទោស​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​​ពាក់​ព័ន្ធ​នឹង​​គ្រឿង​ញៀន។ ក្រសួង​យុត្តិធម៌​កំពុងស្វែង​រកកម្មវិធី​ដោះ​លែង​ជា​ពិសេស​មួយ​សម្រាប់​អ្នក​ទោស​ប្រហែល​ជា​៥​ពាន់​នាក់​​ដែល​អាច​រាប់​បញ្ចូល​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តាម​ដាន​អេឡិចត្រូនិក និង​កែ​តម្រូវ​លក្ខណៈ​វិនិច្ឆ័យ។

ទោះ​បី​ជា​យ៉ាង​ណា លោក​រដ្ឋ​មន្ត្រី Somsak បាន​និយាយ​ថា អាទិភាព​​របស់​ក្រសួង​ឥឡូវ​នេះ​គឺ​ចាក់​វ៉ាក់សាំង​ដល់​អ្នក​ទោស ហើយ​មន្ត្រី​ពន្ធនាគារ​ត្រូវ​កាត់​ផ្តាច់​ការ​ឆ្លង។

លោក​បន្ថែម​ថា ក្នុង​លក្ខណៈ​យូរ​អង្វែង ច្បាប់​គ្រឿង​ញៀន​ប្រទេស​ថៃ​នឹង​កែ​ប្រែ​ឲ្យ​ខ្លី​ចំពោះ​​ការ​កាត់​ទោសឲ្យ​ជាប់​ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​តូចៗ​ ហើយ​ផ្តោត​លើ​​ការ​ស្តារ​នីតិសម្បទា​​ដែល​នឹង​កាត់​ភាព​ចង្អៀត​ និង​កាត់​បន្ថយ​ថ្លៃ​ដើម។

គិត​ត្រឹម​​ថ្ងៃ​នេះ​អង្គារ៍​នេះ​ អ្នក​ទោស​ចំនួន​១៤៨០​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ-១៩​ថ្មី​ដែល​សរុប​អ្នក​ទោស​ឆ្លង​នៅ​ប្រទេស​ថៃ​មាន​ចំនួន​​១១៦៧០​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ​
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម