Connect with us

កូវីដ-១៩

២៤​ម៉ោង​នេះ​រាជធានី​ភ្នំពេញ​ រក​ឃើញ​កម្មករ​រោច​ក្រ​និង​កម្មករសំណង់​ជិត​១០០​នាក់​ឆ្លង​ជំងឺ​កូ​វីដ ១៩

បានផុស

នៅ

ភ្នំពេញ ​៖ ​នៅក្នុង​រយៈពេល​២៤​ម៉ោង​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​រក​ឃើញ​បង​ប្អូន​កម្មករ​រោងចក្រ​និង​កម្មករ​សំណង់​ប្រមាណ​ជិត​១០០​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ១៩។

យោង​តាម​របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​១៤៣​នាក់​នៅក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​នោះ​មាន​កម្មករ​រោងចក្រ​ប្រមាណ​ជិត​៦០​នាក់​ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ទួល​សង្កែ​១​ខណ្ឌ​ឫស្សី​កែវ​និង​សង្កាត់​ចោមចៅ​១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​កម្មករ​សំណង់​ប្រមាណ​ជិត​៣០​នាក់​ ដែល​ជាង​២០​ជា​កម្មករ​សំណង់​នៅ​ការដ្ឋាន​អា​រ៉ា​កា​វ៉ា​នៅ​ផ្សារ​ទឹកថ្លា​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​ដ​ដែល​បាន​បន្ត​ទៀត​ថា ​ក្រៅពីនេះ​អ្នក​ឆ្លង​មានដូចជា​មន្ត្រី​ធនាគារ មន្ត្រី​យោធា ក្រុមហ៊ុន​ឯកជន អ្នកលក់ដូរ​និង​អ្នក​ដឹក​ជ​ញ្ជូន​ជាដើម​។

បើ​តាម​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​នេះ​ ក្រសួង​បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ថ្មី ​ចំនួន​៣៤៥​នាក់​ទៀត​ក្នុង​នោះ​ករណី​ឆ្លង​សហគមន៍​ចំនួន​៣៤៤​នាក់​ និង ​អ្នកដំណើរ​ពី​បរទេស​ចំនួន​ម្នាក់​និង​ជាសះស្បើយ​១៣៣៧​នាក់ និង​ស្លាប់​២​នាក់​។

គួរ​បញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​កម្ពុ​ជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩​សរុប​ចំនួន​២២៨៨៩​នាក់​អ្នកជា​សះស្បើយ​ចំនួន​១៤៣៤៣​នាក់​និង​មាន​អ្នក​ស្លាប់​ចំនួន​១៥៦​នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម