Connect with us

កូវីដ-១៩

តំបន់​ក្រហម​ស្ទឹង​មាន​ជ័យ​នឹង​ត្រូវ​ប្រែ​ពណ៌​នៅប៉ុន្មានថ្ងៃខាង​មុខ

បានផុស

នៅ

ភ្នំពេញ ៖ លោក នួន ផារ័ត្ន អភិបាលរង​រាជធានីភ្នំពេញ បាន​លើក​ឡើង​នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១​នេះ​ថា នៅប៉ុន្មានថ្ងៃ​ខាង​មុខ​ទៀតនេះ​ តំបន់​ក្រហមដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ ​រាជធានីភ្នំពេញ នឹង​ត្រូវ​ប្រែ​ពណ៌​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ បណ្ដាញ​សង្គម​របស់​លោក​បាន​សរសេរថា ចំណាយពេល​ប៉ុន្មាន​ថ្ងៃនេះ ប្រឹងប្រែង​ជំរុញ​បងប្អូន​តាម​បន្ទប់​ជួល​នៅក្នុង​តំបន់​ក្រហម​យក​សំណាក​ឲ្យ​អស់ ទើប​យើង​អាច​សម្អាត​ទីតាំង​នេះ​បានជា​ស្ថាពរ ។

លោក​បាន​សង្កេត​ឃើញ​ថា បងប្អូន​ដែល​បច្ចុប្បន្ន​កំពុង​មាន​វត្ត​មាននៅ​តំបន់​ក្រហម​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ បាន​យក​សំណាក​លើក​ទី​ពីរ សឹងតែ​គ្រប់ៗ​គ្នា​ហើយ ហើយ​អ្នក​ដែល​ផ្ទុកមេរោគ​កូ​វីដ​-១៩ វិជ្ជមាន ក៏​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​រួចរាល់​ដែរ ដូច្នេះ​តំបន់​ក្រហម​របស់​ខណ្ឌមានជ័យ​នឹង​ឈានទៅរក​ការ​ប្រែ​ពណ៌ នៅពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ។

នៅក្នុង​ការចូល​ក្នុង​តំបន់​ក្រហម​នេះ តម្រូវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ សូម្បីតែ​សំលៀកបំពាក់​គឺ ចូល​ម្តង​ត្រូវ​ផ្លាស់ប្តូរ​ចេញ​ម្តង។ សូម​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម