Connect with us

កូវីដ-១៩

អ្នក​គ្រូ​ពេទ្យ​មើល​ថែ​នាយក​រដ្ឋ​មន្ត្រី​ Johnson​ លា​ឈប់​ជុំ​វិញ​កង្វះ​ការ​គោរព

បានផុស

នៅ

អ្នក​គ្រូ​ពេទ្យ​ម្នាក់​ដែល​​មើល​ថែ​លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson ពី​​ជំងឺ​កូវីដ-១៩​បាន​លា​ឈប់​​ពី​មន្ទីរ​ពេទ្យ​ជុំ​វិញ​កង្វះ​ការ​គោរព​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ចំពោះ​ដល់​សេវាកម្ម​សុខភាព​​ជាតិ NHS និង​បុគ្គលិក​សុខាភិបាល។

អ្នក​គ្រូ​ពេទ្យ​​ឈ្មោះ Jenny McGee ដែល​​បាន​ព្យាបាល​​លោក​នាយក​រដ្ឋ​មន្ត្រី​រយៈ​ពេល​២​ថ្ងៃ​នៅ​ពេល​លោកស្ថិត​នៅ​ក្នុង​​​មន្ទីរ​ពេទ្យ​ St Thomas ក្នុង​ទី​ក្រុង​ឡុងដ៍​បាន​និយាយ​ថា ៖«យើង​មិន​ទទួល​បាន​ការ​គោរព ហើយ​ឥឡូវ​នេះការ​ចំណាយ​ដែល​យើង​សម​ទទួល​បាន។ ខ្ញុំ​ទើប​នឹង​ឈឺ។ ដូច្នេះ​ខ្ញុំ​ដាក់​ពាក្យ​ឈប់»។

ការ​លើក​ឡើង​របស់​អ្នក​គ្រូ​ពេទ្យ​អំពី​​ការ​ចំណាយ​សំដៅ​ទៅ​លើ​​អំពី​ការ​តម្លើង​ប្រាក់​ឈ្នួល​១​សេន​ដែល​ជា​សំណើរ​របស់​រដ្ឋាភិបាល​សម្រាប់​បុគ្គលិក​ NHS។ អ្នក​ស្រី McGee ក៏​បាន​រិះ​គន់​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​អំពី​វិបត្តិកូវីដ-១៩។

អ្នក​ស្រី​បាន​លើក​ឡើង​ថា ៖«គិលានុប្បដ្ឋាក​ជា​ច្រើន​​មាន​អារម្មណ៍​​ថា រដ្ឋាភិបាល​​ដឹក​នាំ​គ្មាន​ប្រសិទ្ធភាព ​​មិន​ច្បាស់​លាស់ សារណែនាំ​​ចម្រុះ​​ច្រើន។ វាពិត​ជា​តូច​ចិត្ត​ណាស់»។

លោក​នាយករដ្ឋ​មន្ត្រី Boris Johnson និង​អ្នក​ស្រី McGee ក្នុង​ពិធី​ខួប NHS លើក​ទី​៧២
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី​បាន​​ធ្វើ​ការ​កត់​សំគាល់នៅ​ក្នុង​វីដេអូ​ឯកសារប៉ុស្តិ៍​ Channel 4 ដែល​មាន​ចំណង​ជើង​ថា « The Year Britain Stopped”​ដែល​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤​ ខែ​ឧសភា។

អ្នក​ស្រី McGee ក៏​បាន​រៀប​រាប់អំពី​ការ​មើល​ឃើញ​របស់​​អ្នក​ស្រី​ទៅ​លើ​លោក​នាយករដ្ឋ​មន្ត្រី​​​ថា ៖«ជុំ​វិញ​លោក​នាយក​រដ្ឋ​មន្ត្រី​ មាន​អ្នក​ជំងឺ​ច្រើន​ណាស់ អ្នក​ខ្លះ​កំពុង​ដេក​​ស្លាប់។ ខ្ញុំចាំ​ច្បាស់​ដែល​បាន​ឃើញ​គាត់ ហើយ​គិត​ថា គាត់​​មាន​សុខភាព​មិន​ល្អ​​សោះ។ គាត់មាន​ពណ៌​សប្បុរស្បែក​​ខុស​គេ»។

អ្នក​ស្រី McGee ដែល​មក​ទី​ក្រុង Invercargill ប្រទេស​ញ៉ូវសាឡែន​ជា​គិលានុប្បដ្ឋាយិកា​​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​ទទួល​បាន​ការ​អរគុណ​ពី​លោក​ Johnson បន្ទាប់​ពី​លោក​បាន​ព្យាបាល​កូវីដ-១៩។

បន្ទាប់​ពី​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា លោក​នាយក​រដ្ឋ​មន្ត្រី​បាន​កោត​សរសើរ​អ្នក​ស្រី McGee និង​អ្នក​ស្រី​ Luis Pitarma ដែល​មក​ពីទី​ក្រុង​ Aveiro ប្រទេស​ព័រទុយហ្គាល់​​សម្រាប់​ការ​ជួយ​សង្គ្រោះ​ជីវិត​របស់​លោក។ លោក​មាន​ប្រសាសន៍​ពី​ក្រុម​វេជ្ជបណ្ឌិត និង​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​ St Thomas ថា ៖«ខ្ញុំ​ពិត​ជា​មិន​អាច​អរគុណ​ដល់​ពួក​គេគ្រប់​គ្រាន់​ឡើយ»។

អ្នក​គ្រូ​ពេទ្យ​ McGee បាន​លើក​ឡើង​ថា នៅ​ពេល​អ្នក​ស្រី​គិត​ទៅ​ដល់​ពេល​វេលា​ដែល​បាន​ចំណាយ​​ជា​មួយ​លោក​ Johnson អ្នក​ស្រី​បាន​គិត​ថា វា​ជា​ពេល​វេលា​ដ៏​ចម្លែក​។

អ្នក​ស្រី និង​អ្នក​គ្រូ​ពេទ្យ​​ម្នាក់​ទៀត​​ត្រូវ​បានលោក​នាយក​រដ្ឋ​មន្ត្រី​អញ្ជើញ​ឲ្យ​ចូល​រួម​ខួប​លើក​​ទី​៧២​នៃ​សេវាកម្ម​សុខាភិបាលជាតិ។

អ្នកស្រី​បាន​និយាយ​ថា ៖«វា​ជា​​ឱកាស​​ថត​រូប​ដ៏​ល្អ​មួយ។ អ្នក​ដឹង​ទេ ប្រភេទ​ដូច​ជា​លោក Boris និង​មិត្ត​ភក្តិ NHS របស់​គាត់ ប៉ុន្តែ​ខ្ញុំ​ចង់​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​នៅ​​ថ្ងៃ​អង្គារ​តាម​រយៈ​មូលនិធិ NHS របស់ Guy’s និង St Thomas’ អ្នក​ស្រី​ McGee លើក​ឡើង​ថា ៖«បន្ទាប់​ពី​ឆ្នាំ​ដ៏​វេទនា​ក្នុង​អាជីព​គិលានុប្បដ្ឋាយិកា​ ខ្ញុំ​​សម្រេច​ចាក​ចេញ​ពី NHS ប៉ុន្តែ​សង្ឃឹម​វិល​ត្រឡប់​មក​វិញ​នា​ពេល​អនាគត»។

«ខ្ញុំ​រីក​រាយ​ចាប់​ផ្តើម​កុងត្រាគិលានុប្បដ្ឋាយិកា​​ថ្មី​នៅ Caribbean មុន​ពេល​ត្រឡប់​ទៅលេង​​ស្រុក​ក្នុង​​ប្រទេស​ញ៉ូវសាឡែន​​ក្នុង​​​ថ្ងៃ​ឈប់​សម្រាក​ចុង​ឆ្នាំ​នេះ។ ខ្ញុំ​ពិត​ជា​មោទនភាព​ដែល​បាន​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ St Thomas និង​បាន​ក្លាយ​ជា​ផ្នែក​នៃ​ក្រុម​ការងារ​ដ៏ល្អ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ independent​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣១ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៣៩ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤៥ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម