Connect with us

កូវីដ-១៩

អាជ្ញាធរ​ខណ្ឌទួលគោក បន្ត​ចែក​ស្បៀងអាហារជូនពលរដ្ឋចំនួន​ជាង​៦០​គ្រួសារ​ទៀត

បានផុស

នៅ

ស្បៀងអាហារ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាន​អាជ្ញាធរ​ខណ្ឌទួលគោក​ប​ន្ត​យកទៅ​ចែកជូនប្រជាពលរដ្ឋ ចំនួន​ជាង​៦០​គ្រួសារ​ទៀត រស់នៅក្នុង​សង្កាត់​ផ្សារ​ដើម​គរ ដែល​ទ​ទួល​រងគ្រោះ ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​មេរោគ​កូ​វីដ​-១៩ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​អំណោយ​ខាងលើនេះ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​១៩​ ខែឧសភា ឆ្នាំ២០២១​នេះ នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ក្រោម​វត្តមានលោក​ ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​។​

លោក​ ឯក ឃុន​ដឿ​ន បាន​មានប្រសាសន៍​លើកឡើងថា ប្រជាពលរដ្ឋ​ដែល​ទទួល​អំណោយ​នាពេល​នេះ​មាន​ចំនួន​៤​ភូមិ គឺ​ភូមិ​៨ , ៩ ,១៣​ និង​ភូមិ​១៤ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​, ទឹកស៊ីអ៊ីវ​មួយ​យួរ និង​ត្រីខ​១​យួរ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ​លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

លោក​ ឯក ឃុន​ដឿ​ន ​ក្នុង​ពិធី​ចែក​អំណោយ​នោះ ក៏បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ទប់​ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា ដោយ​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្ជួន នូវ​វិធាន​របស់​ក្រសួងសុខាភិបាល និង​អនុវត្ត ៣​កុំ​ និង​៣​ការពារ ដោយហេតុថា យើង​មិនបាន​ដឹងនរណាម្នាក់​មាន​ជំងឺ​កូ​វីដ​-១៩​នោះទេ ដូច្នេះ​យើង​ត្រូវ​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា ដើម្បី​កាត់ផ្តាច់​ឲ្យបាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈឲ្យបាន​ជោគជ័យ​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម