Connect with us

កូវីដ-១៩

វ៉ាក់សាំងកូវីដដែល អាមេរិក កំពុងប្រើបច្ចុប្បន្នក៏មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា

បានផុស

នៅ

មន្ត្រីសុខាភិបាលកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់សហរដ្ឋអាមេរិកដូចជា Pfizer-BioNTech, Moderna និង Johnson & Johnson មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុសប្រភេទ B.1.617 ដែលត្រូវបានរកឃើញ ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា កាលពីឆ្នាំមុន ត្រូវបានចាត់ថ្នាក់ជា “មេរោគដែលគួរឲ្យព្រួយបារម្ភ” កម្រិតពិភពលោកដោយអង្គការសុខភាពពិភពលោក (WHO) កាលដើមខែនេះ ។

លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡ័កស៊ី និងជំងឺឆ្លងសហរដ្ឋអាមេរិក (NIAID) បានប្រាប់ក្រុមអ្នកយកព័ត៌មាន អំឡុងសន្និសីទកាសែត នៅទីក្រុងវ៉ាស៊ីនតោនថា “វ៉ាក់សាំងបច្ចុប្បន្នដែលយើងកំពុងប្រើ ដែលយើងកំពុងនិយាយ ប្រហែលជាយ៉ាងហោចណាស់ផ្នែកខ្លះ អាចការពារបាន” ។

ដោយធ្វើបទបង្ហាញ នៃទិន្នន័យរបស់គាត់ និងការស្រាវជ្រាវចុងក្រោយ លើបញ្ហានេះ លោកវេជ្ជបណ្ឌិត Fauci បាននិយាយថា ទាំងវ៉ារ្យ៉ង់ B617 និង B1618 ដែលត្រូវបានកំណត់អត្តសញ្ញាណ នៅក្នុងប្រទេសឥណ្ឌា ត្រូវបានកម្ចាត់ ឬកាត់បន្ថយការឆ្លង ក៏ដូចជាប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ ដោយវ៉ាក់សាំងដែលកំពុងប្រើនៅអាមេរិក ប្រមាណ ២.៥ ដងនៃមួយភាគដប់ ។

ចំណេកលោក Andy Slavitt ទីប្រឹក្សាជាន់ខ្ពស់នៃសេតវិមាន បាននិយាយថា វ៉ាក់សាំងដែលមាននៅសហរដ្ឋអាមេរិក ពិតជាមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ឥណ្ឌា ប្រាកដមែន ។

លោក Slavitt បាននិយាយថា “វាជាហេតុផលសំខាន់សម្រាប់យើងទាំងអស់គ្នា ដែលមានឱកាសទទួលការចាក់វ៉ាក់សាំង ហេតុអ្វីយើងធ្វើដូច្នេះ ពីព្រោះយើងបានឃើញការបំផ្លិចបំផ្លាញ បណ្ដាលមកពីកូវីដបំប្លែងខ្លួនថ្មីទាំងនេះ នៅក្នុងប្រទេសដទៃទៀតហើយ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Hindu

ចុចអាន ៖ សហរដ្ឋអាមេរិក ចែកវ៉ាក់សាំងកូវីដដែលអនុម័តហើយ ចំនួន២០លានដូសទៅក្រៅប្រទេសជាលើកដំបូង

ចុចអាន ៖ វ៉ាក់សាំងថ្មីរបស់ចិន បង្ហាញប្រសិទ្ធភាពប្រឆាំងវីរុសបំប្លែងខ្លួន អំឡុងការធ្វើតេស្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម