កូវីដ-១៩
ត្រឹម១សប្តាហ៍កម្មកររោងចក្រ សាន់បូ ខេត្តតាកែវ ជាង១៥០នាក់ ឆ្លងជំងឺកូវីដ-១៩
ក្នុងរយៈពេល១សប្តាហ៍គឺចាប់ពីថ្ងៃទី៩ រហូតមកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ មានកម្មករបម្រើការងារនៅរោងចក្រ សាន់បូ ខេត្តតាកែវចំនួន១៥៧នាក់ បានឆ្លងជំងឺកូវីដ-១៩។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា កម្មករចំនួន១៥៧នាក់នោះរកឃើញនៅថ្ងៃទី៩ ខែឧសភាមានចំនួន៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុប២៣នាក់ ថ្ងៃទី១០ ខែឧសភាមានអ្នកឆ្លងចំនួន១៧នាក់ ក្នុងចំណោមឆ្លងសរុបចំនួន៣៩នាក់ ថ្ងៃទី១២មានអ្នកឆ្លង៤នាក់ ក្នុងចំណោមអ្នកឆ្លងសរុប១២នាក់ ថ្ងៃទី១៣ ខែឧសភា មានអ្នកឆ្លងចំនួន៣៧នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៥០នាក់ថ្ងៃទី១៥ មានអ្នកឆ្លងចំនួន៤៤នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៧០នាក់ ថ្ងៃទី១៦មានអ្នកឆ្លងចំនួន៣២នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៥១ និងថ្ងៃទី១៧ មានអ្នកឆ្លងចំនួន៤៤នាក់ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៤៨នាក់។
បើតាមលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានមានប្រសាសន៍ថាអ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តតាកែវមានប្រមាណ៩០%ជាកម្មកររោងចក្រ។
លោកប្រធានមន្ទីរសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត ពិសេសអនុវត្តវិធានការ៣ការពារ៣កុំឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានបន្ថែមទៀតថា ជាងនេះទៀតត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា ពាក់ម៉ាស កុំប្រឡែងគ្នានិងត្រូវរក្សាគម្លាតពីគ្នាដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ពីបុគ្គលមួយទៅបុគ្គលមួយទៀត នៅក្នុងកំឡុងពេលធ្វើចត្តាឡីស័កនេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ ខេត្តតាកែវមានអ្នកឆ្លងជំងឺកូវីដ១៩ជាង៥០០នាក់ និងស្លាប់ចំនួន៤នាក់ស្រី២នាក់៕
អត្ថបទ ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ