Connect with us

កូវីដ-១៩

រោងចក្រចំនួន៤​ ក្នុង​ខេត្តកំពង់ចាម​កំពុង​រង​ផលប៉ះពាល់​ពី​អ្នក​វិជ្ជមាន​កូ​វីដ​-១៩

បានផុស

នៅ

រោងចក្រ​ចំនួន​៤ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​ ដែលមាន​កម្មករ​-​កម្មការ​នី​រក​ឃើ​ញ​វិជ្ជមាន​កូ​វីដ​-១៩ ជា​បន្តបន្ទាប់ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់រដ្ឋបាលខេត្ត​កំពង់ចាម រោងចក្រ​ដែល​កំពុង​រង​ផលប៉ះ​ពាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​បា​នរក​ឃើ​ញក​ម្មករក​ម្មការ​នី​មាន​ផ្ទុក​កូ​វីដ​នោះ​រួមមាន​នៅ​ក្នុង​រោងចក្រ​៖ រោងចក្រ​ជូន​ហួយ​ហ្វ៊​ត​វែ ស្រុក​ជើង​ព្រៃ , រោងចក្រ​កា​លីង​តុ​នខា​ម​បូ​ឌា​ន ស្រុក​ជើង​ព្រៃ​, រោងចក្រ លី​ឈាង​ខ​ប នៅ​ស្រុក​បាធាយ និង​រោងចក្រ​មេ​ត​ថេ​ក ស្រុក​កំពង់សៀម ។

សូមជម្រាបថា កម្មករ​-​ក​ម្មការ​នី​ដែល​កំពុង​ធ្វើការងារ​ទាំងអស់ ​មិនទាន់​តម្រូវ​ឲ្យ​ឈប់សម្រាក​ទាំង​អស់​ឡើយ ពោលគឺ​អ្នក​ដែល​ជាប់​ពាក់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ ត្រូវ​បន្ត​យក​សំណាក និង​តាមដាន​សុខភាព ធ្វើច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​សិន​។ ដោយឡែក​ខាង​ក្រុមការងារ​រោងចក្រ​ត្រូវ​ស្រាវជ្រាវ​អ្នក​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​វិជ្ជមាន​បន្ថែមទៀត ។

គិត​ត្រឹម​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១​នេះ ខេត្តកំពង់ចាមបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ លើ​ប្រជា​ពល​រដ្ឋ​ចំនួន​សរុបចំនួន២៥៥​នាក់ ក្នុងនោះមាន​អ្នកស្លាប់​២​នាក់ និង​មាន​អ្នកជា​សះស្បើយ​បាន​ត្រ​ឡប់​ទៅផ្ទះ​វិញ​ប្រមាណ​ជាង១០០​នាក់ និង​សល់​ជាង​១០០​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម ៕

អត្ថបទ ៖ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម