Connect with us

កូវីដ-១៩

ម៉ោង ៥ ទៀបភ្លឺថ្ងៃនេះខេត្តតាកែវបិទភូមិចំនួន៤ ព្រោះផ្ទុះកូវីដ១៩ពាក់ព័ន្ធច្រើនគ្នា

បានផុស

នៅ

រដ្ឋបាល​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី ២០ ខែ​ឧសភា ឆ្នាំ​២០២១នេះ បាន​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​សាស្ត្រ ភូមិ​ស្មៅ​ខ្ចី ភូមិ​ចក​ ភូមិ​ពូនភ្នំ និង​ភូមិ​រលាំងគ្រើល ឃុំ​ត្រពាំងសាប ស្រុក​បាទី ដែល​ជា​តំបន់​ដែល​មាន​អ្នក​វិជ្ជ​មាន​ជំងឺ​កូវីដ​១៩​ បាន​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ ជា​ច្រើន​នាក់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីសម្រេច​អនុវត្ត​ចាប់​ពីម៉ោង ០៥: ០០ ថ្ងៃទី២០ ខែ​ឧសភា រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជាថ្មី​ ដើម្បី​កាត់​ផ្ដាច់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ភូមិ​សាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​និង​កុំ​ឱ្យ​ឆ្លង​រាល​ដាល​ទៅ​តំបន់​ផ្សេង។

អំឡុង​ពេល​បិទ​ខ្ទប់​បុគ្គល​គ្រប់រូប​ត្រូវ​បាន​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញ-ចូល លំនៅឋាន ឬ​ទី​សំណាក់​ លើក​លែង​តែ​ការ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ ​ដោយ​ត្រូវ​មាន​លិខិត​បញ្ជាក់​ពី​មុខ​របរ​ ឬ​អាជីវកម្ម។ ក្រៅ​ពីនេះ ការ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជការ​ និង​ការ​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​ដោយ​មូលហេតុ​សុខ​ភាព​បន្ទាន់ និង​ការ​ធ្វើ​ដំណើរ​ទៅ​យក​សំណាក​ ក៏​ត្រូវ​បាន​លើក​លែង​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម