Connect with us

កូវីដ-១៩

កូវីដ​រលក​ទីបី​ចៀស​មិន​ផុត​ឡើយ បើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​​​បន្ត​សភាព​យឺតយ៉ាវនៅឥណ្ឌា

បានផុស

នៅ

លោក M Vidyasagar ​អ្នក​វិទ្យាសាស្ត្រ​ដែល​ចូលរួម​ក្នុង​គំរូ Sutra បាន​ប្រើ​គណិតវិទ្យា​គណនា​​ពី​អត្រា​កើន​ឡើង​នៃ​កូវីដ​ក្នុង​ប្រទេស​ឥណ្ឌា​ថា​ ប្រសិន​បើ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ​មិន​បាន​ទាន់​ពេល​វេលា​ឬ​យឺតយ៉ាវ​ បូករួម​នឹង​ឥរិយាបថ​របស់​ប្រជាជន​​នៅ​តែ​មិន​គោរព​តាម​​ នោះ​លទ្ធភាព​នៃ​រលក​ទីបី​នៃ​ជំងឺ​រាតត្បាត​ អាច​នឹង​កើត​មាន​ក្នុង​ចន្លោះ​ពី​ខែ ៦ ទៅ​ខែ ៨ មិន​ខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Vidyasagar បន្ថែម​ថា​ ប្រសិន​បើ​អង់ទីគ័រ​ត្រូវ​បាន​បាត់បង់ ​នោះ​​​​ភាព​ស៊ាំ​នឹង​ថយ​ចុះ​ដូចគ្នា។ ក្នុង​ករណី​នេះ​ការ​ចាក់​វ៉ាក់សាំង​ត្រូវ​តែ​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​រហ័ស ​ហើយ​ឥរិយាបថ​របស់​ប្រជាជន​ក៏​ត្រូវ​តែ​គោរព​តាម​ការ​ណែនាំ​និង​ចូលរួម​អនុវត្ត មិន​ផ្គើន ​​បើ​មិន​ដូច្នោះ​ទេ ​វា​អាច​មាន​រលក​ទី ៣ ក្នុង​ចន្លោះ​ពេល​ពីខែ ​៦ ទៅ​ខែ ៨ ។ យើង​ក៏​កំពុង​តែ​បន្ថែម​នូវ​ភាព​ស៊ាំ ទៅ​នឹង​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​គំរូ​របស់​យើង​ សម្រាប់​ការ​ព្យាករណ៍​នា​ពេល​អនាគត។

យោង​តាម​ការ​សិក្សា​របស់​មន្ទីរពេទ្យSan Raffaele នៅ​ក្រុង Milan បាន​ឲ្យ​ដឹង​ថា ​អង់ទីគ័រ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​នៅ​តែ​ស្ថិត​ក្នុង​ឈាម​របស់​អ្នកជំងឺ​ យ៉ាង​ហោច​ណាស់​រយៈពេល ៨ ខែ ​បន្ទាប់​ពី​ពួកគេ​ឆ្លង​មេរោគ។

ដោយឡែក​កាសែត IGIB បាន​និយាយ​ថា ​​​​​រលក​ទី ២ ដែល​ចាប់ផ្ដើម​បោក​បក់​តាំង​ពី​ចុង​ខែ​មីនា​ ហើយ​បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​ពាន់​នាក់ ​ចាប់​តាំង​ពី​ពេល​នោះ​មក ដែលនេះ​ជា​គំរូ​​មួយ​ដែល​បាន​កើតឡើង​ក្នុង​ប្រទេស​ឥណ្ឌា។

លោក K VijayRaghavan ទី​ប្រឹក្សា​វិទ្យាសាស្ត្រ​នាយក​សាលា​បាន​និយាយ ថា​នៅ​ពេល​វីរុស​ផ្លាស់ប្ដូរ​បន្ថែម​ទៀត រលក​ទី ៣ នៃ​ការ​ឆ្លង​មេរោគ គឺ​ជៀស​មិន​រួច​ ហើយ​ចាំបាច់​ត្រូវ​ត្រៀម​សម្រាប់​រលក​ថ្មី។ ប៉ុន្តែ​អាច​នឹង​គ្មាន​រលកទី៣​នៅ​ក្នុង​ប្រទេស​នោះ​ទេ ​ប្រសិន​បើ​មាន​វិធានការ​តឹងរ៉ឹង​ត្រូវ​បាន​អនុវត្ត​​ប្រកបដោយ​ប្រសិទ្ធភាព។ វា​ក៏​អាស្រ័យ​លើ​ថា​តើ​ការ​ណែនាំ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ដូចម្ដេច​ នៅ​ថ្នាក់​មូលដ្ឋាន​ក្នុង​រដ្ឋ​ស្រុក​និង​ក្រុង​គ្រប់​ទីកន្លែង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ndtv

ចុចអាន៖ស្លាប់បំបែកកំណត់ត្រារាល់ថ្ងៃទៅហើយ តែតួលេខរបស់ឥណ្ឌា ខ្ពស់ជាងចំនួនផ្លូវការដល់ទៅ៥ដង​ឯណោះ ព្រោះខ្លះស្លាប់តាមផ្លូវ ខ្លះស្លាប់នៅផ្ទះ

ចុចអាន៖កូវីដនៅឥណ្ឌាឆក់យកជីវិតគ្រូពេទ្យសរុបជាង ១ពាន់នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម