Connect with us

កូវីដ-១៩

ទោះបី​ថៃ​​ផ្ទុះ​កូវីដ​ខ្លាំង​យ៉ាង​ណា! តែ Bomthanin បដិសេធ​មិន​ចាក់​វ៉ាក់សាំង​ដូច​គេ​ឯង ដោយ​ផ្អែក​លើ​ហេតុផល​មួយ​

បានផុស

នៅ

ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ រូបភាព​តារា​ប្រុស ស្រី​ថៃ​ជា​ច្រើន​បាន​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​មួយ​រួចរាល់​ពី​ការ​អញ្ជើញ​របស់​ក្រុម​គ្រូពេទ្យ។ ប្លែក​អី​តែ​តារា​សម្ដែង​ប្រុស Bomthanin បែរ​ជា​មិន​ព្រម​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារកូវីដ១៩ តាម​ការ​អញ្ជើញ​នោះ​ទេ ដោយ​ផ្អែក​លើ​ហេតុផល​មួយ ខាងក្រោម​នេះ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«១៩/០៥/២១ ខ្ញុំត្រូវបានទាក់ទង​ឲ្យ​ទៅចាក់វ៉ាក់សាំង sinovac កាលពី៥ ៦ ថ្ងៃមុន។ ខ្ញុំ​បាន​សំរេចចិត្ត​បដិសេធ​ព្រោះ​ខ្ញុំ​ជឿជាក់​ថា​មាន​អ្នកផ្សេង ជា​ពិសេស​បុគ្គលិក​សុខាភិបាល​ឬ​អ្នក​ដែល​ត្រូវ​ធ្វើការ​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ ត្រូវ​ការ​វ៉ាក់សាំង​ច្រើន​ជាង​ខ្ញុំ ទោះបី​វា​មាន​តែ ២ដូស​ក៏ដោយ។ សូម​ផ្ដល់​វ៉ាក់សាំង​ទាំងនោះ​ទៅ​ដល់​អ្នក​ដែល​ត្រូវការ​ចាំបាច់​ពិតប្រាកដ។»

ទោះ​ជា​យ៉ាងណា មានអ្នកលេងបណ្តាញសង្គម​ជា​ច្រើន​មាន​អារម្មណ៍​រំភើប និង​បាន​បញ្ចេញ​មតិតាម​រយៈខមមិន សរសើរ​ដល់​ទឹកចិត្ត​របស់ Bomthanin។ ចំណែក​អ្នក​ខ្លះ មក​ចែក​រំលែក​បទពិសោធន៍​ដែល​ពួកគេ​បាន​ចុះឈ្មោះ​តាំង​ពី​យូរ​ណាស់​មក​ហើយ ប៉ុន្តែ នៅ​តែ​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​នៅ​ឡើយ​នោះ​ទេ៕

អត្ថបទផ្ដល់ដោយ៖ Poraman

ចុចអាន៖ថៃ​រាលដាល​កូវីដ​​ច្រើន​ឡើង​ៗ! Bright ចូលរួម​ជាមួយ​អ្នក​គាំទ្រ បរិច្ចាគ​គ្រឿង​បរិភោគ​ ​ដល់​អ្នក​ក្នុង​តំបន់​បិទ​ខ្ទប់ភ្លាម

ចុចអាន៖ដោយ​ក្ដី​នឹក​រលឹក! កូនស្រី​តារា​កំប្លែង​ថៃ Khom Chuan Chuen ច្រៀង​ចម្រៀង​ រម្លឹក​ដល់​លោក​ឪពុក​ដែល​ស្លាប់​ដោយ​​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម