Connect with us

កូវីដ-១៩

FDA អាមេរិក បន្ថែមពេលស្តុកវ៉ាក់សាំង Pfizer-BioNTech ក្នុងទូទឹកកកពី ៥ ថ្ងៃទៅមួយខែ

បានផុស

នៅ

រដ្ឋបាលចំណីអាហារ និងឪសថ (FDA) អាមេរិក បានអនុញ្ញាតិឲ្យបន្ថែមរយៈពេល នៃការស្តុកទុកវ៉ាក់សាំង Pfizer-BioNTech ពី ៥ ថ្ងៃទៅ ១ ខែ ។

នៅក្នុងសេចក្តីជូនដំណឹងមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ FDA បានឲ្យដឹងថា ខ្លួនកំពុងអនុញ្ញាតិឲ្យស្តុកវ៉ាក់សាំងក្នុងទូទឹកកក នៅកន្លែងដែលមិនកក នូវសីតុណ្ហភាព ២ ទៅ ៨ អង្សាសេ រហូតដល់មួយខែ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

FDA បាននិយាយថា ការផ្លាស់ប្តូរនេះ គឺផ្អែកលើការពិនិត្យឡើងវិញ នៃទិន្នន័យថ្មីៗ ដែលបានដាក់ដោយក្រុមហ៊ុន Pfizer ។ FDA និយាយថា “ការផ្លាស់ប្តូរនេះគឺធ្វើឲ្យងាយស្រួល សម្រាប់ការចែកចាយវ៉ាក់សាំងកាន់តែទូលំទូលាយ ដល់សាធារណជនអាមេរិក ក៏ដូចជាជួយសម្រួល ដល់សមត្ថភាពរបស់អ្នកផ្តល់វ៉ាក់សាំង ដូចជាការិយាល័យគ្រូពេទ្យសហគមន៍ ដើម្បីទទួលរក្សាទុក និងគ្រប់គ្រងវ៉ាក់សាំង” ។

ទន្ទឹមនោះ និយតករឱសថរបស់សហភាពអឺរ៉ុប ភ្នាក់ងារឱសថអឺរ៉ុប (EMA) ក៏បានចេញសេចក្តីជូនដំណឹងស្រដៀងគ្នានេះដែរ កាលពីដើមសប្តាហ៍នេះ ។

EMA បានផ្តល់អនុសាសន៍ឲ្យ ពន្យារពេលស្តុកសម្រាប់វ៉ាក់សាំង Pfizer-BioNTech នៅសីតុណ្ហភាពពី ២ ទៅ ៨ អង្សាសេ ពី ៥ ថ្ងៃទៅ ៣១ ថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាមេរិក អនុញ្ញាតឲ្យចាក់វ៉ាក់សាំង Pfizer សម្រាប់កុមារអាយុពី ១២ ទៅ ១៥ ឆ្នាំ

ចុចអាន ៖ វ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាពការពារកូវីដស្ទើរតែ ១០០ ភាគរយ ក្រោយចាក់ពេញ ២ ដូស រយៈពេល ២ សប្ដាហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម