Connect with us

កូវីដ-១៩

រតនគិរី ជាសះស្បើយ៣នាក់ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ៨នាក់

បានផុស

នៅ

ខេត្តរតនគិរី៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់​ ក្នុងចំណោមអ្នកជំងឺទាំង៨នាក់ ក្នុងខេត្តរតនគិរី បានជាសះស្បើយក្រោយពេលធ្វើតេស្ដរហ័ស រកឃើញអវិជ្ជមានកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺទាំង៣រូបនោះ មាន៖

១- អ្នកវិជ្ជមានកូវីដ-១៩ ទី១ ដែលបានជាសះស្បើយ មានឈ្មោះ នឹម អេង ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាអ្នកដឹកជញ្ជូនទំនិញ

២- អ្នកវិជ្ជមានកូវីដ-១៩ ទី៣ ដែលបានជាសះស្បើយ មានឈ្មោះ បឿន យុក ភេទប្រុស ជនជាតិខ្មែរ 

៣- អ្នកវិជ្ជមានកូវីដ-១៩ ទី៥ ដែលបានជាសះស្បើយ មានឈ្មោះ ឡែវ វ៉ារី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។

គួរបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ទី១ ទី៣​ និងទី៥ ដែលបានជាសះស្បើយ ត្រូវបានក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី​ តេស្ដរកឃើញវិជ្ជមាន​ កន្លងមកនៅព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ត្រង់ចំណុចស្ពានស្រែពក។​ 

ក្រុមគ្រូពេទ្យនឹងរៀបចំឱ្យអ្នកទាំង៣នាក់ ចេញពីមណ្ឌលព្យាបាល​ ហើយតម្រូវឱ្យអ្នកទាំង៣ បន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត រួមទាំងត្រូវអនុវត្តវិធានការ ៣ការពារ មាន ពាក់ម៉ាស លាងដៃ

 និង គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឲ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឲ្យបានគ្រប់គ្នា។ ចំណែកវិធានការ៣កុំ រួមមាន កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម