Connect with us

កូវីដ-១៩

លឿន​ណាស់​ ត្រឹម​១​សប្តាហ៍​ វីរុស​​បំប្លែង​ខ្លួន​ឥណ្ឌា​ហក់​ឡើង​១៦០%​នៅអង់គ្លេស

បានផុស

នៅ

ចំនួន​នៃ​ករណី​ឆ្លង​​​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​ចក្រភព​អង់គ្លេស​ដោយ​វីរុស​បំប្លែង​ខ្លួន​កូវីដ-១៩​ដែល​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​បាន​ហក់​ឡើង​ជាង​១៦០​%កាល​ពី​សប្តាហ៍​មុន​។ នេះ​បើ​តាម​ទិន្នន័យ​បាន​បង្ហាញ​ និង​មាន​វីរុស​បំប្លែង​ខ្លួន​ថ្មី​មួយ​ទៀត​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត។

ទិន្នន័យ​ពី​សុខាភិបាល​សាធារណៈ​អង់គ្លេស (PHE ) ​បង្ហាញ​ថា មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​បំប្លែក​ខ្លួន B.1.617.2 ចំនួន​ ៣៤២៤​នាក់​នៅ​ចក្រភព​អង់គ្លេស​ដែល​បានហក់​​ឡើង​យ៉ាង​ខ្លាំង បើ​ធៀប​ទៅ​​នឹង​​​​ថ្ងៃ​ព្រហស្បតិ៍​កាល​​សប្តាហ៍​មុន​មាន​​ត្រឹម​១៣១៣​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុខាភិបាល​សាធារណៈ​អង់គ្លេស និយាយ​ថា ៖«ករណី​នេះ​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ភាគ​ខាង​ជើង​ និង​ខាង​លិច​អង់គ្លេស ជា​ពិសេស​នៅទី​ក្រុង​បូលតុន និង​ឡុងដ៍ ប៉ុន្តែ​យើង​​ក៏​កំពុង​ឃើញ​ចង្កោម​ឆ្លង​​រាល​ដាល​ទូទាំង​ប្រទេស​»។

តូលេខ​នេះ​ទំនង​ជា​ស្ថិត​​ក្រោម​ការ​ប៉ាន់ស្មាន​​ ដោយសារ​ការ​​​យឹត​យាវ​​ពី​ការ​​សំណាក​​​កំពុង​ត្រូវ​បាន​ប្រមូល និង​​វីរុស​បំប្លែង​ខ្លួនដែល​ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមានកំពុង​ត្រូវ​បាន​កំណត់​នៅ​ឡើយ។ ​PHE និយាយ​ថា សំណាក​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​កាល​បរិច្ឆេទ​សរុប​ថ្មី​ដែល​ចន្លោះ​ពី​១០​ទៅ​១៤​​ថ្ងៃ​កន្លង​ទៅ​ហើយ។

សាស្ត្រាចារ្យ​ផ្នែក​ឱសថ​នៅ​សកល​វិទ្យាល័យ University of East Anglia លោក Paul Hunter មាន​ប្រសាសន៍​ថា ៖«ការ​គណនា​សមាមាត្រ​នៃសំណាកដែល​ត្រូវ​បាន​​ធ្វើ​បន្ត​បន្ទាប់​គ្នា យើង​ទំនង​ជា​មាន​ជាង ១១០០០​ករណី​ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា ពី​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា»។

យោង​តាម PHE បង្ហាញ​ថា ភស្តុតាង​បង្ហាញ​ថា វីរុស B.1.617.2 ប្រហែល​ជា​ឆ្លង​ខ្លាំង​ជា​វីរុសបំប្លែង​ខ្លួន Kent ដែល​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ​មុន​ដែល​វា​មាន​ឥទ្ធិពលខ្លាំង​​នៅ​ចក្រភព​អង់គ្លេស។

នាយក​ប្រតិបត្តិ​ទី​ភ្នាក់​ងារ​សន្តិសុខ​សុខភាព​ចក្រ​ភព​លោក អ្នក​ស្រី​វេជ្ជបណ្ឌិត Jenny Harries មាន​ប្រសាសន៍​ថា វា​ពិត​ជា​សំខាន់​ណាស់​​ដែល​ប្រជា​ជន​មិន​ទាន់សប្បាយ​រីក​រាយខ្លាំង​ នៅ​ពេល​​ចក្រភព​អង់គ្លេស​ចាប់​ផ្តើម​វិល​ទៅ​រក​ជីវិត​រស់​នៅ​ប្រក្រតី​វិញ។

អ្នក​ស្រី​លើក​ឡើង​ថា ៖«ខណៈ​ករណី​វីរុស B.1.617.2 ចេះ​តែ​បន្ត​ហក់​ឡើង វា​ពិត​ជា​ចាំ​បាច់​ណាស់​ដែល​ប្រជា​ជន​រស់​នៅ​ក្នុង​តំបន់​ដែល​​រាត​ត្បាត​​ត្រូវ​តែ​​​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ខ្ពស់។ វា​ជា​របង​ការពារ​ដ៏​​ល្អ​បំផុត​ដែល​យើង​ទប់​ស្កាត់​ការ​រាល​ដាល​ជំងឺ​នេះ»។

ទន្ទឹម​ជា​មួយ​គ្នា​នេះ វីរុស​បំប្លែង​ខ្លួន​កូរូណាផ្សេង​ទៀត​ត្រូវ​បាន​គេ​កំណត់​ដោយ​ដាក់​ក្រោម​ការ​ស៊ើប​អង្កេត ដែល​មាន​ន័យ​ថា វា​គួរ​ឲ្យ​បារម្ភ​ពីសក្តានុពល និង​ទាមទារ​ឲ្យ​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត។

ស្គាល់​ថា​ជា​ VUI-21MAY-01 ឬ​ហៅ​កាត់​ថា AV.1 ជាវីរុស​បំប្លែង​ខ្លួន​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ចក្រភព​អង់គ្លេស ក្រិក និងឆាដ ហើយ​វា​មិន​ច្បាស់​ទេ​​ថា វីរុស​នេះ​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ណា។ PHE និយាយ​ថា រក​ឃើញ​​​៤៩​ករណី​នៃ​វីរុស​នេះនៅ​ចក្រភព​អង់គ្លេស​រហូត​ដល់​ពេល​នេះ ដែល​ភាគ​ច្រើន​នៅ​តំបន់ Yorkshire និង Humber។

PHE បាន​បន្ថែម​ថា គ្មាន​ភស្តុង​តាង​ណា​ដែល​បញ្ជាក់​​ថា ​​វ៉ាក់សាំង​កូវីដ​​​​​គ្មាន​ប្រសិទ្ធភាព​ការពារប្រជា​ជន​ប្រឆាំង​នឹង​ជំងឺ​ធ្ងន់​ធ្ងរ និងករណី​ធ្ងន់​ធ្ងរ​នៅ​មន្ទីរ​ពេទ្យ​ពី​វីរុស B.1.617.2 ឬ AV.1 ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម